ប្រិយមិត្តដែលមានវ័យជាង ៣០ ឆ្នាំ ឡើង ប្រាកដដឹងយ៉ាងច្បាស់កំពូលភាពយន្តភាគចិនដ៏ដក់ជាប់ក្នុងអារម្មណ៍ គឺរឿង «តុលាការមុខដែក» ។ ហើយក្នុងសាច់រឿងដែលមានរយៈពេលតាមដានរាប់រយភាកនេះផងដែរ តារាដែលស្ថិតនៅក្នុងចិត្តរបស់ទស្សនាបំផុតនោះ គឺតុលាការលោក ប៉ាវ ចិន ឬ ប៉ាវឈិនធាន ។

ជាការពិតណាស់ បងប្អូនខ្មែរយើងខ្លះដែលជាទស្សនិកជនកាលពីជំនាន់នោះ ពិតជាពុំបានស្គាល់ឈ្មោះ និងមុខមាត់ពិតរបស់គាត់នោះទេ ។ តាមរយៈ​ជីវប្រវត្តិ​រូបខ្លះៗពី Google ​លោក ប៉ាវចិន ​មានឈ្មោះ​ពិត​គឺ Jin chao-chun កើតនៅថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 1951 (អាយុ 66 ឆ្នាំ) ស្រុកតៃប៉ិ ។ ​តារា​សម្ដែងជើងចាស់​ដែល​មាន​ដើម​កំណើត​មក​ពី​តៃវ៉ាន់រូបនេះ ទទួលបានពាន់រង្វាន់ Golden Bell ដោយសារតែភាពល្បីល្បាញរបស់លោក នៅទូទាំងអាស៊ី តាមរយៈខ្សែភាពយន្តភាគខ្នាតវែង «តុលាការមុខដែក» នេះ ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩០ ។

លោក ប៉ាវចិន សម្តែង​ជា​តួអង្គ​ដ៏​សំខាន់​បំផុត គឺកំពូលតុលាកាត់ក្តីមិនញញើត ប្រកបដោយភាពឆ្លាតវៃ ក្នុង​ការ​ស្វែង​យុត្តិធម៌​ជូន​ប្រជារាស្រ្តស្លូតត្រង់ ដែលស្ថិតក្រោមការគាបសង្កត់ពីជនមានអំណាចក្នុងសង្គម ។ បើតាមការចងចាំ រឿង «តុលាការមុខដែក» ចាប់ផ្តើមដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩៣ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ថិ៍លេខ ៩ ។

គួរបញ្ជាក់ថា តួអង្គដែលស្ថិតក្នុងអារម្មណ៍អ្នកទស្សនានៅក្នុងសាច់រឿងនេះ ក្រៅពីលោក ប៉ាវ ចិន គឺមានលោក ចិន ចាវ និងលោក កុងស៊ុន ផងដែរ ៕

លោក ប៉ាវ ចិន (Jin chao-chun)

ចិន ចាវ, កុង ស៊ុន និង​ ប៉ាវ ចិន

Loading...