​ស្ថិតក្នុង​វ័យ​ដ៏​ក្មេង​បំផុត ហើយ​ត្រូវ​ឪពុក​ស្លាប់ចោល និង​ម្តាយ​ក៏​ធ្លាក់ខ្លួន​ឈឺ​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់ គ្មាន​ជម្រើស​អ្វី​សម្រាប់​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ខ្លួន និង​ម្តាយ គេ​ក៏បាន​សម្រេច​ធ្វើការ​ងារ​មួយ​នេះ ដែល​មនុស្ស​ជាច្រើន​ពុំ​ប្រាថ្នា ។​

​ពិតណាស់ កុមារ​ទាំងអស់​មាន​សិទ្ធិ​រីករាយ​ជាមួយ​ជីវិត​របស់​ពួកគេ ជាមួយ​ការការពារ និង​ចិញ្ចឹម​បីបាច់ ពី​ឪពុកម្តាយ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ក្មេងៗ​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើការ (​ទោះបី​ខុសច្បាប់​) ដោយសារតែ​ភាពក្រីក្រ ។ យ៉ាងណាមិញ សម្រាប់​ក្មេងប្រុស​អាយុ ១១ ឆ្នាំ ម្នាក់នេះ​វិញ គាត់​ពុំមាន​ជម្រើស​អ្វី ប៉ុន្តែ ត្រូវធ្វើ​ការងារ​ដើម្បី​បង់ថ្លៃ​ថ្នាំពេទ្យ​របស់​ម្តាយ ។​

​ជំនួស​ឲ្យ​ការសិក្សា ឬ លេង​ជាមួយ​មិត្តភក្តិ ក្មេងប្រុស​អភ័ព្វ​ម្នាក់នេះ បាន​ចំណាយពេល​សឹង​ពេញ​១​ថ្ងៃ ក្នុង​ភារៈកិច្ច​ដុត​សាកសព នៅឯ​ឈាបនដ្ឋាន ដើម្បី​រកលុយ​ទិញ​ម្ហូបអាហារ និង​បង់ថ្លៃ​ថ្នាំពេទ្យ​ម្តាយ ។

​កាលពីមុន ម្តាយ​របស់គេ ក៏បាន​ធ្វើការ​នៅ​ឈាបនដ្ឋាន​ផងដែរ ប៉ុន្តែ នាង​ពុំបាន​ធ្វើការ​យូរ​ទេ ដោយសារតែ​លក្ខ​ខ័​ណ្ឌ​របស់​នាង ។ នាង​បន្ទាប់មក បាន​បញ្ជូន​កូនប្រុស​របស់​នាង ទៅកាន់​ឈាន​ប​ដ្ឋា​ន ដើម្បី​ធ្វើការ​សម្រាប់​ជីវិត​រស់​តទៅទៀត ។​

​ប្រាកដ​ណាស់ ខណៈ​មនុស្ស​ធំ​ពេញវ័យ​ជាច្រើន ពុំ​ហ៊ាន​ឈរ​មើល​សាកសព ប៉ុន្តែ សម្រាប់​ក្មេងប្រុស​ម្នាក់នេះ​វិញ គាត់​ត្រូវ​ស្ថិតនៅ​ពីមុខ​ឡ​ដុត​ខ្មោច រហូត​ទាល់តែ​សុះ​រើស​ឆ្អឹង ។ រូបគេ​បន្ទាប់មក បាន​វិលត្រឡប់​ទៅផ្ទះ ដើម្បី​សម្អាត​ផ្ទះសម្បែង និង​ដាំ​ស្ល​ម្ហូបអាហារ​ជូន​អ្នក​ម្តាយ​មាន​ជំងឺ ។ មិន​តែ​ប៉ុណ្ណឹង​ទេ ប្អូនប្រុស​នេះ​ក៏បាន​ធ្វើ​កិច្ចការងារ​ជាច្រើន​ទៀត សម្រាប់​អ្នក​ម្តាយ​របស់គាត់ ៕​

Loading...