​នារី​ម្នាក់​ឈ្មោះថា Mikaella Pablo ដំបូង​បាន​កត់សម្គាល់ឃើញ​ស្នាម​ក្រហម​មាន​ទំហំ​ប៉ុន​កាក់ លេចឡើង​នៅ​ផ្នែក​ចំហៀង​ពោះ​របស់​នាង ។ ដោយ​គិតថា វា​ជាមុន​មុខ​ធម្មតា ឬ រលាក​ស្បែក នាង​ក៏​ពុំបាន​ចាប់អារម្មណ៍​ច្រើន​ចំពោះ​វា ទោះបី​ស្នាម​នេះ​បាន​កំពុង​ចាប់ផ្តើម​រមាស់​ក៏ដោយ ។ ប៉ុន្តែ រយៈពេល​ច្រើន​ថ្ងៃ​កន្លងផុតទៅ «​បំណះ​» នេះ​បានចាប់ផ្តើម​រីក​រាលដាល និង​រមាស់​កាន់តែខ្លាំង ។​

​បងស្រី​របស់ Pablo ដែលជា​គិលានុបដ្ឋាយិកា​ម្នាក់ បានស្នើ​សុំ​ឲ្យ​នាង​ប្រើ​ថ្នាំ Bactroban ។ ប៉ុន្តែ បំណះ​ទាំងនេះ​មិន​បាត់​នោះទេ ។​

​នៅពេល​ពួកគេ​បាន​ទៅរក​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្បែក​, គ្រូពេទ្យ​បាន​ពន្យល់ថា នាង​មាន​ជំងឺ pityriasis rosea (​រោគ​របកស្បែក​ដ៏​កម្រ​) និង​ថា បំណះ​នោះ​គឺជា «​ម្តាយ​» នៃ​បញ្ហា​ស្បែក ហើយ​ត្រូវបាន​គេ​ហៅថាៈ “Herald patch” ។​

​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ pityriasis rosea គឺ​មិន​ច្បាស់លាស់ ។ ភស្តុតាង​មួយចំនួន​បង្ហាញថា កន្ទួល​អាច​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​វីរុស ជាពិសេស​ដោយសារ​មេរោគ​រើម ។ ប៉ុន្តែ វា​មិន​ទាក់ទង​ទៅនឹង​រោគ​រើម ដែល​បង្ក​ឲ្យ​ពងបែក​មាត់ ។ Pityriasis rosea ក៏ត្រូវ​បាន​គេ​ជឿថា វា​ពុំមែន​ជា​ជំងឺឆ្លង​នោះទេ ។​

​ជាក់ស្តែង ប្រសិន​អ្នកទទួល​លក្ខ​ខ័​ណ្ឌ​ស្បែក​បែបនេះ អ្នក​អាចមាន​អារម្មណ៍​ដូចដែល​អ្នកមាន​ជំងឺ​ផ្តាសាយ​នៅ​គ្រា​ដំបូង​អីចឹង ។ អ្នក​អាចមាន​អារម្មណ៍​ទទើសទទែង​, មានការ​ឈឺបំពង់ក និង​ក្អក ។ បន្ទាប់មក អុច​ក្រហម​អាច​លេចឡើង​នៅ​ខ្នង ឬ ពោះ​របស់​អ្នក (Herald patch) ។ ស្នាម​អុច​តូចៗ​នឹង​អភិវឌ្ឍន៍​នៅលើ​ខ្លួនប្រាណ​របស់​អ្នក​ច្រើន​ថ្ងៃ និង​រហូតដល់​១​សប្តាហ៍ ក្រោយមក ។​

Pityriasis rosea ជាធម្មតា អស់​បន្លាយ​រយៈពេល​ពី ១ ខែ ទៅ ៣ ខែ និង​ពុំ​វិល​ត្រលប់មក​ដើម​វិញ​ទេ ។ ទោះយ៉ាងណា អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ដឹង ប្រសិនបើ​កន្ទួល ឬ រមាស់ មាន​រយៈពេល​យូរ​ជាង ៣ ខែ ។ គ្រូពេទ្យ​ជាធម្មតា ណែនាំ​ឲ្យ​ប្រើ​ឈ្មោះ​ថ្នាំ​ល្បីៗ​ដូចជា​៖ Benadryl, a steroid cream, calamine lotion ឬ zinc oxide cream ដើម្បី​កាត់បន្ថយ​រមាស់ ។ ជូន​កាល អ្នក​ដែលមាន​ជំងឺ pityriasis rosea ត្រូវ​លេបថ្នាំ steroid ដើម្បី​កម្ចាត់​កន្ទួល ។​

​ទោះបីជា Pablo ឥឡូវនេះ បាន​កំពុង​ប្រសើរឡើង​យឺតៗ​ក៏ដោយ តែ​នៅពេល​មួយ​នោះ ខ្លួនប្រាណ​របស់​នាង​បាន​គ្របដណ្តប់​ដោយ​ស្នាម​កន្ទួល​រាប់ពាន់ និង​បំណះ​ក្រហម​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​នាង​រមាស់​យ៉ាងខ្លាំង ស្ទើរតែ​ពុំ​អាច​គេង​កើត​នៅពេល​យប់ ។ ហេតុនេះ សារ​បង្ហោះ​ឡើង​នេះ គឺ​នាង​មានបំណង​ព្រមាន​ដល់​អ្នកដទៃ មេត្តា​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​សុខភាព​របស់​ពួកគេ ដើម្បី​កុំ​រោគសញ្ញា​បែបនេះ​រីកលូតលាស់ បង្ក​ការលំបាក​ខ្លាំង​ដូចជា​រូបនាង ៕​

Loading...