​មនុស្ស​ភាគច្រើន​បានដឹងហើយថា ការ​ឈ្ងោក​មើល​ទូរស័ព្ទ​ក្នុង​រយៈពេល​យូរ​មួយ ប្រាកដ​ណាស់​ជា​ទទួល​នូវ​ការ​ចុក​រោយ​.​ក ព្រោះ​វា​ធ្វើ​ឲ្យ​ក​របស់​យើង​ស្ថិតនៅក្នុង​ទីតាំង​ខុសពី​ធម្មតា និង​អាច​នាំ​ឲ្យ​មាន​ផលវិបាក​អវិជ្ជមាន​ជាច្រើន ។​

​ថ្វីៗ​នេះ​បុរស​មាន​សុខ​ភាពល្អ​វ័យក្មេង​ម្នាក់ រស់នៅក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​កើត​អការ​អស់កម្លាំង​ភ្លាមៗ​តែម្តង បន្ទាប់ពី​ចំណាយពេល​២​ថ្ងៃ​ជាប់ៗ​គ្នា សម្លឹងមើល​ទូរស័ព្ទ​របស់គាត់ ។ ហើយ​នៅពេលនេះ គាត់​ពុំ​អាច​ចលនា​បាន​អ្វី​ទាំងអស់ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​យោងតាម Sina បុរស​អាយុ ២៩ ឆ្នាំ ម្នាក់ ដែល​ចូល​លេង​ហ្គេម នៅលើ​ទូរស័ព្ទ smatphone របស់គាត់ ហើយ​គាត់​ជា​ញឹកញាប់​បានធ្វើ​រឿងនេះ​យូរៗ​ម៉ោង ។​

​ថ្ងៃមួយ​ក្នុង​ខែវិច្ឆិកា ដើម្បី​ឲ្យ​ការលេង​ហ្គេម​កាន់តែ​ស្វាហាប់​ឡើង គាត់​ពុំ​ធ្វើ​អ្វី ក្រៅពី​សម្លឹង​ទូរស័ព្ទ​ពេញៗ​ក្នុង​រយៈពេល​២​ថ្ងៃ ។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣ គាត់​ស្រាប់​តែមាន​អារម្មណ៍​ឈឺ​ចុកចាប់ និង​ពិបាក​នៅត្រង់​ទ្រាំ​នៅ​ក ។ បន្ទាប់មក ដៃជើង​ទាំង​៤​របស់គាត់ ក៏​ចាប់ផ្តើម​ស្ពឹក និង​កម្រើក​លែងកើត​តែម្តង ។ គាត់​បន្ទាប់មក ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ នៅ​ទីនោះ ការធ្វើ​តេស្ត​ជំងឺ​ជាច្រើន​បានបង្ហាញ​ថា មាន​កំណក​ឈាម​នៅក្នុង​បំពង់​ឆ្អឹងខ្នង​របស់គាត់ ដែល​ស្ក​ត់​ប្រឆាំង​ទៅនឹង​ខួរឆ្អឹងខ្នង ដែល​នាំ​ឲ្យ​ខ្វិន ។ អ្នកឯកទេស​ខាង​ការវះកាត់​មួយរូប និយាយថា លក្ខ​ខ័​ណ្ឌ​នេះ​ទំនងជា​ភាគច្រើន បង្ក​ឲ្យ​ទម្លាប់​របស់​អ្នកជំងឺ ឈ្ងោក​មើល​ទូរស័ព្ទ​ក្នុង​រយៈពេល​យូរ​ម៉ោង និង​អស់​បន្លាយ​រហូត​រយៈពេល ២ យប់ ដែល​បណ្តាល​ឲ្យ​កើត​អាការ​ធ្ងន់ធ្ងរ​បែបនេះ ។​

​ដូច្នេះ ការវះកាត់​ជា​ជម្រើស ។ ក្រុមគ្រូពេទ្យ​បានធ្វើការ​វះកាត់​យក​យកចេញ​កំណក​ឈាម​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កុំ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​របស់គាត់ ។ ពិតជា​អស្ចារ្យ​ណាស់ ដែល​ការវះកាត់​ទទួលបាន​ជោគជ័យ ៕​

Loading...