​សត្វ​ទា​១​ក្បាល​តែងតែ​ជា «​ម​គ្គុ​ទ្ទេស​ក៏​» ដ៏​ល្អ​សម្រាប់​សុនខ​ពិការភ្នែក​ទាំងសងខាង ឆ្ពោះទៅរក​អាហារ និង​ទីកន្លែង​ផ្សេងទៀត ធ្វើ​ឲ្យ​មនុស្ស​មិន​សរសើ​មិនបាន ។ តាម​ការ​ឲ្យ​ដឹង សត្វ​ទា​ដ៏​សែន​ចវ ពុំដែល​ចាកចេញ​សុនខ​អភ័ព្វ​នេះ​ទេ ហើយ​សូម្បី​បម្រើ​ជា «​ភ្នែក​» របស់​វា នៅ​គ្រប់​ទីកន្លែង​ដែល​វា​ចង់ទៅ​ទៀតផង ។

មិត្តភក្តិ​ដ៏​កក់ក្តៅ​រវាង​ពួកវា​ទាំងពីរ បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ច្រណែន​ជាខ្លាំង ព្រោះតែ​ពួកវា​តែង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ទៅវិញ​ទេ ដែល​មនុស្ស​មានចិត្ត​ឃោរឃៅ ដែល​បានបញ្ចប់​ចំណ​ប់​ទាក់ទង​ដ៏​ល្អ​មួយ​នេះ ។​

​មិនយូរប៉ុន្មាន គេ​បានឃើញ​ក្មេង​មាន​ចិត​ឃោរឃៅ​១​ក្រុម តែង​បោះ​ដុំថ្ម​ដាក់​ពួកវា ។ ហើយ​គួរ​សោកស្តាយ​ណាស់ ដែល​ពុំមាន​នរណាម្នាក់​បញ្ឈប់​សកម្មភាព​ក្មេងៗ​ទាំងនោះ​ឲ្យ​ឈប់​ធ្វើបែបនេះ ។ នៅ​ថ្ងៃមួយ សត្វ​ទា​អស់​ជីវិត ត្រូវបាន​រកឃើញ​នៅលើ​គំនរ​សំរាម ។ ចំណែក​សុនខ​វិញ បដិសេធ​ចាកចេញ​ទា​សំលាញ់​ចិត្ត​ឡើយ ព្រោះ​វា​ពុំ​ដឹងថា​នឹងត្រូវ​ធ្វើ​អ្វី​ទៀត ប្រសិនបើ​គ្មាន​មិត្ត​មិ​ត​ភក្តិ​ដ៏​ល្អ​រកបាន​មួយ​នេះនោះ ។​

​មិត្តភាព និង​សេចក្តីស្រលាញ់ សូម្បី​តែមាន​បន្ទាប់​ការស្លាប់​សម្រាប់​សត្វ​១​គូ​នេះ ។ ចុះ​មនុស្ស​វិញ ធ្វើបាន​ដូចនេះ​ទេ !?

—————-

អានបន្ត៖ នារី​ម្នាក់​ព្រមាន​អ្នកដទៃ​ឲ្យ​ប្រយ័ត្ន​ខ្ពស់ ខណៈ​រោគសញ្ញា​«​អុច​ក្រហម​តូច​»​រីក​រាល​ពេញ​ខ្លួន​នាង​បែបនេះ បន្ទាប់​ពុំ​ចាប់អារម្មណ៍​កើត​១​គ្រាប់​ដំបូង​នៅត្រង់​…

​នារី​ម្នាក់​ឈ្មោះថា Mikaella Pablo ដំបូង​បាន​កត់សម្គាល់ឃើញ​ស្នាម​ក្រហម​មាន​ទំហំ​ប៉ុន​កាក់ លេចឡើង​នៅ​ផ្នែក​ចំហៀង​ពោះ​របស់​នាង ។ ដោយ​គិតថា វា​ជាមុន​មុខ​ធម្មតា ឬ រលាក​ស្បែក នាង​ក៏​ពុំបាន​ចាប់អារម្មណ៍​ច្រើន​ចំពោះ​វា ទោះបី​ស្នាម​នេះ​បាន​កំពុង​ចាប់ផ្តើម​រមាស់​ក៏ដោយ ។ ប៉ុន្តែ រយៈពេល​ច្រើន​ថ្ងៃ​កន្លងផុតទៅ «​បំណះ​» នេះ​បានចាប់ផ្តើម​រីក​រាលដាល និង​រមាស់​កាន់តែខ្លាំង ។​

​បងស្រី​របស់ Pablo ដែលជា​គិលានុបដ្ឋាយិកា​ម្នាក់ បានស្នើ​សុំ​ឲ្យ​នាង​ប្រើ​ថ្នាំ Bactroban ។ ប៉ុន្តែ បំណះ​ទាំងនេះ​មិន​បាត់​នោះទេ ។​

​នៅពេល​ពួកគេ​បាន​ទៅរក​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្បែក​, គ្រូពេទ្យ​បាន​ពន្យល់ថា នាង​មាន​ជំងឺ pityriasis rosea (​រោគ​របកស្បែក​ដ៏​កម្រ​) និង​ថា បំណះ​នោះ​គឺជា «​ម្តាយ​» នៃ​បញ្ហា​ស្បែក ហើយ​ត្រូវបាន​គេ​ហៅថាៈ “Herald patch” ។​

​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ pityriasis rosea គឺ​មិន​ច្បាស់លាស់ ។ ភស្តុតាង​មួយចំនួន​បង្ហាញថា កន្ទួល​អាច​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​វីរុស ជាពិសេស​ដោយសារ​មេរោគ​រើម ។ ប៉ុន្តែ វា​មិន​ទាក់ទង​ទៅនឹង​រោគ​រើម ដែល​បង្ក​ឲ្យ​ពងបែក​មាត់ ។ Pityriasis rosea ក៏ត្រូវ​បាន​គេ​ជឿថា វា​ពុំមែន​ជា​ជំងឺឆ្លង​នោះទេ ។​

​ជាក់ស្តែង ប្រសិន​អ្នកទទួល​លក្ខ​ខ័​ណ្ឌ​ស្បែក​បែបនេះ អ្នក​អាចមាន​អារម្មណ៍​ដូចដែល​អ្នកមាន​ជំងឺ​ផ្តាសាយ​នៅ​គ្រា​ដំបូង​អីចឹង ។ អ្នក​អាចមាន​អារម្មណ៍​ទទើសទទែង​, មានការ​ឈឺបំពង់ក និង​ក្អក ។ បន្ទាប់មក អុច​ក្រហម​អាច​លេចឡើង​នៅ​ខ្នង ឬ ពោះ​របស់​អ្នក (Herald patch) ។ ស្នាម​អុច​តូចៗ​នឹង​អភិវឌ្ឍន៍​នៅលើ​ខ្លួនប្រាណ​របស់​អ្នក​ច្រើន​ថ្ងៃ និង​រហូតដល់​១​សប្តាហ៍ ក្រោយមក ។​

Pityriasis rosea ជាធម្មតា អស់​បន្លាយ​រយៈពេល​ពី ១ ខែ ទៅ ៣ ខែ និង​ពុំ​វិល​ត្រលប់មក​ដើម​វិញ​ទេ ។ ទោះយ៉ាងណា អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ដឹង ប្រសិនបើ​កន្ទួល ឬ រមាស់ មាន​រយៈពេល​យូរ​ជាង ៣ ខែ ។ គ្រូពេទ្យ​ជាធម្មតា ណែនាំ​ឲ្យ​ប្រើ​ឈ្មោះ​ថ្នាំ​ល្បីៗ​ដូចជា​៖ Benadryl, a steroid cream, calamine lotion ឬ zinc oxide cream ដើម្បី​កាត់បន្ថយ​រមាស់ ។ ជូន​កាល អ្នក​ដែលមាន​ជំងឺ pityriasis rosea ត្រូវ​លេបថ្នាំ steroid ដើម្បី​កម្ចាត់​កន្ទួល ។​

​ទោះបីជា Pablo ឥឡូវនេះ បាន​កំពុង​ប្រសើរឡើង​យឺតៗ​ក៏ដោយ តែ​នៅពេល​មួយ​នោះ ខ្លួនប្រាណ​របស់​នាង​បាន​គ្របដណ្តប់​ដោយ​ស្នាម​កន្ទួល​រាប់ពាន់ និង​បំណះ​ក្រហម​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​នាង​រមាស់​យ៉ាងខ្លាំង ស្ទើរតែ​ពុំ​អាច​គេង​កើត​នៅពេល​យប់ ។ ហេតុនេះ សារ​បង្ហោះ​ឡើង​នេះ គឺ​នាង​មានបំណង​ព្រមាន​ដល់​អ្នកដទៃ មេត្តា​យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​សុខភាព​របស់​ពួកគេ ដើម្បី​កុំ​រោគសញ្ញា​បែបនេះ​រីកលូតលាស់ បង្ក​ការលំបាក​ខ្លាំង​ដូចជា​រូបនាង ៕​

Loading...