​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាង ៩ ខែ ទីបំផុត​តារា​សម្ដែង លី ច័ន្ទ​សីហា បាន​សម្រាល​កូនស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ដោយ​សុវត្ថិភាព​ហើយ នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ០៩ ខែ មករា ម្សិលមិញ​នេះ ។​

Loading…

​គ្រាន់តែ​សម្រាល​ចាក​ចេញពី​ផ្ទៃ​ម្ដាយ​ភ្លាម កូនស្រី​ដែលជា​តំណក់ឈាម​ដំបូង​របស់​តារា​សម្ដែង​ដ៏​ល្បី លី ច័ន្ទ​សីហា និង ស្វាមី មាន​រូបរាង​ថ្លោស​ទ្រលុកទ្រលន់ មុខមាត់​គួរឱ្យ​ស្រឡាញ់​មែនទែន និង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បណ្ដា​មហាជន​ជុំវិញ ។​

​ជាមួយគ្នានេះ លី ច័ន្ទ​សីហា ក៏​ទទួលបាន​សារ​ជូនពរ​យ៉ាងច្រើន​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព ក៏ដូចជា​ទស្សនិកជន​អ្នកគាំទ្រ​របស់​នាង លើសពីនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ប្រ​លយ​ពាក្យពេចន៍​កោតសរសើរ​ពី​សម្រស់​កូនស្រី​តារា​សម្ដែង​រូបនេះ​ថា​មានមុខមាត់​ឃ្យូ​ត​គួរឱ្យ​ក្នាញ់​តាំងពីក្មេង ៕

Loading...