​ស្ត្រី​ម្នាក់​ដែល​ស្ថិតនៅក្នុង​តុលាការ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា នាង​បាន​ក្លាយជា​អ្នក​មើលថែ​ពេញលេញ​នៃ​កូនស្រី​របស់​នាង បាន​បាត់បង់​ការមើល​ថែ​ទៅវិញ បន្ទាប់ពី​នាង​បាន​ទុក​កូនស្រី​តូច​របស់​នាង​ឲ្យ​នៅក្នុង​រថយន្ត​តែឯង ។​

Loading…

​ប៉ូលីស​នៅ West Virginia និយាយថា មន្ត្រី​២​រូប​បាន​ដើរ​ឆ្លងកាត់​រថយន្ត​១​គ្រឿង នៅ​កន្លែង​ថត​រថយន្ត Shamblin នៃ​ផ្លូវ Virginia Street East ក្នុង Charleston នៅពេលនោះ ពួកគេ​បាន​កត់សម្គាល់ឃើញ​មានកូន​ក្មេង​ម្នាក់ កំពុងស្ថិត​នៅក្នុង​រថ​យន្ត ។​

​តាម​ពួក​មន្ត្រី រថយន្ត​នោះ​ពុំបាន​ចាក់សោ​ទ្វា​នោះទេ និង​កំពុង​ឆេះ ខណៈ​ក្មេងស្រី​អាយុ ១ ឆ្នាំ ម្នាក់ កំពុង​អង្គុយ​ម៉​ង់ៗ​តែម្នាក់ឯង ។​

​យោងតាម​របាយការណ៍​ប៉ូលីស ស្ត្រី​ជា​ម្តាយ​រង​ការចោទប្រកាន់​នេះ មានឈ្មោះ Suanne Barefield អាយុ ២៧ ឆ្នាំ បាន​ទុក​កូន​របស់ខ្លួន​ឲ្យ​នៅតែ​ឯង​អស់​រយៈពេល​ប្រហែល ៣០ នាទី ខណៈ​នាង​កំពុង​រង់ចាំ​សវនាការ​តុលាការ ។​

​ទោះយ៉ាងណា ខាង​ផ្នែក​សេវាកម្ម​កុមារ និង​គ្រួសារ ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ហើយ​ពួកគេ​ក៏បាន​នាំយក​ក្មេងស្រី​តូច​នោះ ទៅ​មើលថែ ។​

​ប៉ូលីស​និយាយថា ក្មេងស្រី​នោះបាន​កំពុង​ប្រឈម​ហានិភ័យ​ថប់ដង្ហើម ឬ អាច​ត្រូវបាន​គេ​ចាប់ជំរិត ។​

​ជា​លទ្ធផល នាង Barefield នឹងត្រូវ​ប្រឈម​បទចោទប្រកាន់​ធ្វេសប្រហែស​ចំពោះ​ក្មេង ដែល​បង្ក​ឲ្យ​កើតមាន​ហានិភ័យ​រងគ្រោះថ្នាក់ ឬ ស្លាប់​ក៏​ថា​បាន ៕​

Loading...