​ស្ត្រី​មេម៉ាយ​កូន​មាន​រូបឆោម​ដ៏​ស្រស់ស្អាត ដែល​ទើប​បែកបាក់​គ្នា​ជាមួយ​ប្តី​ទើបតែ​បាន​រយៈពេល​១​ខែ ត្រូវបាន​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​ ដោយ​ប្រុស​ស្នេហ៍​របស់​នាង (​មនុស្ស​ប្រុស​មុខលុយ​) កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុងប្រទេសឥណ្ឌូនេស៊ី  ។​

​សាកសព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះថា Deli Cinta Sihombing អាយុ ៣២ ឆ្នាំ ត្រូវបាន​រកឃើញ​ជាមួយ​ដៃជើង​ត្រូវបាន​ចង ដោយ​គ្មាន​សម្លៀកបំពាក់ នៅឯ​ផ្ទះ​របស់​នាង​ស្ថិតនៅ Tanjung Uncang, Batu Aji, Batam  ប្រទេសឥណ្ឌូនេស៊ី ។​

​ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា មាន​ក្តី​អាណិតអាសូរ​បំផុត​នោះ គឺ​កូនប្រុស​អាយុ ៣ ឆ្នាំ របស់​នាង ត្រូវ​បានឃើញ​ស្ថិតក្នុង​សភាព​ទឹកមុខ​ស្លេកស្លាំង និង​ជឿថា វា​បាន​កំពុង​ខ្សោះ​កម្លាំង​ខ្លាំង អស់​រយៈពេល​ច្រើន​ថ្ងៃ នៅ​ជាមួយ​សព​ម្តាយ ។​

​យោងតាម​របាយការណ៍​ព័ត៌មាន Tribunnews អំឡុងពេល​នៃ​ហេតុការណ៍​នោះ ប្តី​របស់​ស្ត្រី​រងគ្រោះ​ពុំមាន​វត្តមាន​នៅផ្ទះ​នោះទេ ព្រោះ​ពួកគេ​ទាំងពីរ​មាន​ជម្លោះ​បែក​បែក​គ្នា អស់​រយៈពេល​១​ខែ​មកហើយ ។​

​សាកសព​របស់​នាង ត្រូវបាន​រកឃើញ​ដោយ​គ្រួសារ​របស់​នាង បន្ទាប់ពី​ពួកគេ​ពុំ​អាចទាក់ទង​នាង​បាន ចាប់តាំងពី​ថ្ងៃទី​១៩ ខែធ្នូ ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ​សង្ស័យ និង​បាន​ទៅកាន់​ផ្ទះ​របស់​នាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ទម្លុះ​ទ្វា​ចូល ។​

​ប៉ូលីស​បាន​បញ្ជាក់ថា រថយន្ត​, ទូរទស្សន៍ LCD , ទូរស័ព្ទដៃ និង​របស់របរ​មាន​តម្លៃ​មួយចំនួន​របស់​ជនរ​ង​គ្រោះ ត្រូវបាន​បាត់បង់ ។​

​ទោះយ៉ាងណា ប៉ូលីស​បាន​តាម​ស្វែងរក និង​ចាប់ខ្លួន​ឃាតក​មានឈ្មោះ Dedi Purbianto នៅឯ​ស​ណ្ឋ​គារ​មួយ​ស្ថិតក្នុង​មជ្ឈមណ្ឌល Batam ទីកន្លែង​ដែល​ជនសង្ស័យ​កំពុងស្នាក់នៅ ។ ក្នុង​ប្រតិបត្តិ​ការចាប់ខ្លួន​នោះ​ផងដែរ សមត្ថកិច្ច​បានសម្រេច​ចិត្ត​បាញ់​បំបាក់​ជើង​ជន​រូបនេះ ព្រោះតែ​វា​បាន​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច ។​

Dedi Purbianto បាន​សារភាពថា រូបគេ​បានសម្រេច​សម្លាប់​ស្ត្រី​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​ខឹង​ស្ត្រី​រងគ្រោះ​នៅតែ​ពុំ​ព្រម​បង់ថ្លៃ​សេវា​របស់​នាង​ដល់​រូបគេ (​ប្រុស​មុខលុយ​) ៕​

Loading...