​នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក នោះ​ការចូលទៅ​បំរើកងទ័ព គឺ​ប្រហែលជា​រឿង​ដ៏​លំបាក​បំផុត ប៉ុន្តែ វា​ជា​បទពិសោធន៍​ត្រូវ​ទទួលយក​សំរាប់​ជីវិត​បុរស ។ ទោះបី​ពួកគេ​ត្រូវ​ចាកចោល​គ្រួសារ​ក្នុង​មួយ​រយៈពេល​ក៏ដោយ ក៏​ពួកគេ​អាច​ជួប​មិត្តភក្តិ​ថ្មីៗ និង​បង្កើត​ទំនាក់ទំនង​ថ្មី ដែល​អាចមាន​រយៈពេល​ពេញ​មួយជីវិត​ក៏​ថា​បាន ។ ប៉ុន្តែ សំរាប់​បុរសៗ​អ៊ីស្រាអែល​ជាច្រើន នោះ​ការចូល​បម្រើកងទ័ព គឺ​អាចជា​ពេលវេលា​ពុំ​អាច​បំភ្លេចបាន​សម្រាប់​ជីវិត​របស់​ពួកគេ ។​

​អ្វីដែល​មនុស្ស​មួយចំនួន​មិនដឹង គឺថា​ពលរដ្ឋ​អ៊ីស្រាអែល​ទាំងអស់ ត្រូវតម្រូវ​ឲ្យ​បំពេញ​សេវា​ជាតិ​នៅ​អាយុ ១៨ ឆ្នាំ ក្នុងនោះ​សូម្បីតែ​ស្រីៗ​ក៏ត្រូវ​បម្រើ​យ៉ាងតិច ២ ឆ្នាំ ផងដែរ នៅក្នុង​កងទ័ព ។

​ខណៈពេលដែល​យើង​រំពឹងថា​នារី​ក្មេងៗ​នៅក្នុង​ជួរ​កងទ័ព​, នោះ​ទាហាន​ស្រីៗ​អ៊ីស្រាអែល គឺមាន​ភាពខុសគ្នា​ទាំងស្រុង ទៅតាម​កម្រិត​ជាច្រើន ដែល​ក្នុងនោះ​ពួកគេ​មាន​រូប​សម្រស់​ស្រស់ស្អាត និង​សិច​ស៊ី ដែល​ធ្វើ​ឲ្យ​អ្នកយល់ច្រឡំ​បាន​ថា ពួកគេ​ជា​កំពូល​តារា​ម៉ូ​ឌែ​ល​ផុស​រូប​ក្នុង​ឯកសណ្ឋាន​កងទ័ព​តែប៉ុណ្ណោះ ។​

​ប៉ុន្តែ ទោះបីជា​ពួកគេ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​អាវុធ​ធ្ងន់ៗ និង​ការហ្វឹកហ្វឺន​យ៉ាងខ្លាំង​ក៏ដោយ ក៏​ពួកគេ​មិន​ខ្លាច​បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​រប​ស់​ពួកគេ​ដែរ ក្នុងនោះ​ដូចជា​ថតរូប​សិច​ស៊ី បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត​ផងដែរ ៕​

Loading...