បន្ទាយមានជ័យ ៖ ក្រោយ​មាន​សំណូមពរ​និង​ការរិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នក​ជម្ងឺ ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុងនោះ​មាន​គេហទំព័រ cen.com.kh ផងដែរ នា​ពេលកន្លងមក មន្ត្រី​អាជ្ញាធរ​និង​ក្រុមការងារ​ផ្លូវ​ចូល​មណ្ឌល​សុខភាព​សង្កាត់​កំពង់ស្វាយ​១ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ត្រូវបាន​ជួសជុល សម្រួល​លំៗ​អោយ​ឆ្លងកាត់​បាន​ជា​បណ្តោះអាសន្ន ។​



មន្ត្រី​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​អោយ​សា​រ​ព៍ត័មាន​កាលពី​ថ្ងៃ​ទី​១៨​មករា​ថា ៖ ដោយ​មាន​ការរិះគន់ សំណូមពរ​និង​ឃើញ​ភាពេជាក់ស្តែង​នៃ​ផ្លូវ​នេះ ទើប​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​សប្បុរសជន កាល​ពី​ថ្មីៗ​នេះ បាន​ដាក់​គ្រឿងចក្រ​ជួសជុល​សម្រួល​ត្រង់​ផ្លូវ​ខូច​ធំៗ​នោះ​អោយ​បាន​ធ្វើដំណើរ​ឆ្លងកាត់​បាន​ឡើង​វិញ​ជា​បណ្តោះអាសន្ន ។

ពោល​គឺ អោយ​គ្រឿងចក្រ​ចូក ជីក កាយ ចាក់​បំពេញ ឈួសឆាយកិន​បង្ហាប់ត្រ​ង់​ចំណុច​ជង្ហុក ថ្លុក​ទឹក​និង​ភក់​លើផ្លូវ​ដែល​ខូចខាត​ផ្លូវ​ចូល​មណ្ឌល​សុខភាព​កំពង់ស្វាយ ១ នោះ​។

ប៉ុន្តែ​ការជួសជុល​នោះ គ្រាន់តែ​ចាក់​ដី​ភ្នំ​លើ​ជង្ហុក​ថ្លុក​ទឹក​និង​ភក់​នាំ​អោយ​វា​មាន​សភាព​ជ្រាយ​ផុលៗ និង​រដិបរដុប​ពុំ​អាច​អោយ​យានយន្ត​មធ្យម​និង​ធំ​ឆ្លងកាត់​បាន​ទេ​។​

ករណីនេះ លោក​ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ប្រាប់​អ្នកយក​ព័ត៍មាន​ថ្ងៃទី​១៨​មករា​ថា ៖ បន្ទាប់​ពី​នេះ​ទៅ អាជ្ញាធរ​នឹង​សម្រួល​ផ្លូវ​នេះ​បន្លែ​ម​ដោយ​ក្រាល​គ្រួស​ដើម្បី​អោយ​ពលរដ្ឋ​បាន​ធ្វើដំណើរ​ស្រួល​ជាង​នេះ ។​

សូម​រំលឹក​ថា ផ្លូវ​ចូល​មណ្ឌល​សុខភាព​កំពង់ស្វាយ​១ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ នោះ​រង​ការខូចខាត​ធ្ងន់ធ្ងរ ក្លាយ​ជា​ថ្លុក​ទឹក​ឬ​ដូច​ត្រពាំង​ចំនួន​២​កន្លែង​ជា​រហូត ហើយ​មិន​អាច​ចរាច​រណ៍ ធ្វើដំណើរ​ឆ្លងកាត់​បាន​ឡើយ​។​

ពលរដ្ឋ​ឈ្មោះ​យឿ​ម យ៉ាន រត់​ម៉ូតូឌុប​នៅ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ដែល ដឹក​អ្នក​ជម្ងឺ​និង​ពលរដ្ឋ​មក​មណ្ឌល​សុខភាព​បាន​និយាយថា ៖ កន្លង​មក​ផ្លូវ​នេះ​រង​ការខូចខាត ហើយ​មាន​ជង្ហុក​២​កន្លែង ដែល​មានទឺកដក់​និង​ភក់ជ្រៅ​មិន​អាច​ឆ្លងកាត់​បាន តែ​កាលពី​ម្សិលមិញ ឃើញ​មន្ត្រី​អាជ្ញាធរ​និង​គ្រឿងចក្រ​បាន​ចាក់ដី​លុន​ថ្លុក​នោះ​ហើយ​។

​លោក​បន្តថា ពលរដ្ឋ​និង​អ្នក​ជម្ងឺ​ចង់បាន​អោយ​មាន​ការជួស​ជុល​ផ្លូវ​នេះ​ល្អ​ជាង​នេះ ហើយ​បង្ក​អោយ​ជាប់ផុង រលាក់ រអិលដួល​អ្នក​ជម្ងឺ​និង​ស្តី​មាន​ផ្ទៃពោះ​ដូច​កាល​ពី​រដូវវស្សា​កន្លងមក​។​ គឺ​សុំ​អោយ​ជួសជុល ឬ​អាច​ធ្វើជា​ផ្លូវ​បេតុង​ល្អ​ស្អាត​ដូច​ផ្លូវ​ចូល​សាលា​សង្កាត់​ដែរ។​ ចំណែក​ពលរដ្ឋ​ឈ្មោះ​ឡុង អុ​ត ដែល​រស់​នៅ​ជាប់​នឹង​ចំណុច​ផ្លូវ​ដែល​ខូចខាត​បាន​និយាយថា ៖ ពលរដ្ឋ​សូម​ថ្លែងអំណរគុណ​ណាស់​ដល់​អាជ្ញាធរ​និង​សប្បុរសជន​ដែល​បាន​ជួសជុល​ចាក់​បំពេញ​ដី​ត្រង់​ង់​ថ្កុក​ទឹក​និងភ​ក់​ដែល​ដក់​ខួប​ប្រាំង​វស្សា​លើផ្លូវ​ចូល​មណ​ញ​ឌ​ល​សុខភាព​កំពង់ស្វាយ​១​នេះ ។​

ពលរដ្ឋ​បន្តថា ឥឡូវនេះ ផ្លូវ​នេះ​អាច​ឆ្លងកាត់​បាន​វិញ​មែន តែ​មិន​ទាន់​សមរម្យ​និង​ស្រួល​នៅឡើយ​។​ដូច្នេះ​សូម មន្ត្រី​អាជ្ញាធរ​និង​អ្នកពាក់ព័ន្ធ​ជួយ​បន្តទៀត​។ គឺ​អាច​ជួយ​អោយ​ឈាន​ដល់​ចាក់​បេតុង​ដូច​ផ្លូវ​ចូល​សាលាសង្កាត់ និង​វត្ត​ខ្លា​កូន​ចាស់​តែម្តង​ក៏​រឹតតែ​ល្អ​។​
ដូចគ្នា​ដែរ ក្រុម​គិលានុប្បដ្ឋាក​និង​អ្នក​ជម្ងឺ​មក​ពិនិត្យព្យ​បាល​និង​ទទួល​សេវា​សុខភា​ព​មៅ​មណ្ឌល​សុខភាព​កំពង់ស្វាយ ១ បាន​និយាយថា​ ៖ ពួកគេ​បាន​ថ្លែងអំណរគុណ​ដល់​ការឆ្លើយតប យកចិត្តទុកដាក់​ជួសជុល​កំណាត់​ផ្លូវ​ចូល​ម​ឌ​ល​សុខភាព​នេះ​។ ប៉ុន្តែ ស្នើសុំ​ជួសជុល​កំណាត់​ផ្លូវ​នេះ​អោយ​ល្អ​ស្អាត​សប​ស្រប​ជា​ផ្លូវ​ចូល​មណ្ឌល​សុខភាព កុំ​ធ្វើ​លំៗ​អោយ​រួច​តែ​ពី​ដៃ​។ ឬ​អាច​ថា ស្នើសុំ​ស្ថាបនា​ជា​ផ្លូវ​បេតុង​តែម្តង​ក៏​រឹតតែ​ល្អ ព្រោះ​ផ្លូវ​ចូល​មណ្ឌល​សុខភាព​សាធារណ​:​ផង​។​

សូមបញ្ជាក់​ថា ផ្លូវ​នេះ មាន​ទទឹង ៧ ម៉ែត្រ បណ្តោយ​ជាង ៥០០ ម៉ែត្រ​ប៉ុណ្ណោះ តែ​វា​បាន​ខូចខាត​ខ្លាំង​តាំងពី​មុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខែ​មិថុនា​ឆ្នាំ​២០១៧ កន្លង​មក​ម្ល៉េះ ។​

កាល​មុន​បោះឆ្នោត មាន​ការជួសជុល​ជាហេតុៗ​ខ្លះ​អោយ​ល្អមើល​ផង​និង​សម្រួល​ការធ្វើដំណើរ​ផង ហើយ​មាន​ការ​សន្យាថា​នឹង​ជួសជុល​និង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​គ្រួស​និង​អាច​ជា​ផ្លូវ​បេតុង​តែម្តង​។​

លោក​រ៉េ​ន រើ​ក ចៅសង្កាត់​ស្តីទី​សង្កាត់​កំពង់ស្វាយ ធ្លាប់បាន​និយាយ​ថា ៖ កាល​ពី​ក្រោយ​បោះឆ្នោត​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខែ​មិថុនា​ឆ្នាំ​២០១៨ សង្កាត់​បាន​ប្រើប្រាស​ថវិកា​គុណប្រយោជន៍​ខេត្ត ដោយ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​គឺ​ផ្លូវ​ចូល​សាលាសង្កាត់​និង​វត្ត​ខ្លា​កូន​ចាស់ ១​ខ្សែ​និង ១​ខ្សែ​ទៀត ផ្លូវ​ចូល​វត្ត​ស្វាយ​ថ្មី​ហៅ​វត្ត​តា​ហី​។​និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​មៅ​ភូមិ​ភ្នំ​កន្ទួត ភូមិ​សូ​ភី​និង​ភូមិ​កំពង់ស្វាយ ។​ ឯ​ផ្លូវ​ចូល​មណ្ឌល​សុខភាព​កំពង់ស្វាយ ១,​មណ្ឌល​សុខភាព​កំពង់ស្វាយ​២ និង​ផ្លូវ​ទៅ​គោលដៅ​ជាច្រើន​ទៀត​ក៏​បាន​ស្នើ​ស្ថាបនា​ដែរ៕​

Loading...