​រឿងរ៉ាវ​របស់​អ្នកស្រី Stormy Daniels ឈ្មោះ​ពិត Stephanie Clifford, បាន​ទម្លាយ​ប្រាប់​ទស្សនា​វ​ដ្តី​អាមេរិក In Touch Weekly ក្នុង​បទសម្ភាសន៍​១ ពី​ឆ្នាំ ២០១១ ត្រូវបាន​គេ “​រក្សាទុក​” ទើប​ទម្លាយ​ចេញ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០១៨​។​



​តាម Daniels, អ្នកស្រី​បាន​ជួប​លោក Trump នៅ​ខែ កក្កដា ២០០៦ នា​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល ពានរង្វាន់ golf American Century ពេល​ដែល​អ្នកស្រី Malania ទើប​សម្រាលកូន​ប្រុស Barron បាន ៤​ខែ ប៉ុណ្ណោះ​។ Trump បាន​សម្លឹង​ពុំ​ដាក់​ភ្នែក​មកកាន់​តារាភាពយន្ត​អាសអាភាស​រូបនេះ ហើយ​អ្នក​ទាំង​២​បាន ជិះ​រថយន្ត​រួម​លើ​តារាង​វាយ​កូន​ហ្គោល​។​

Clifford (Stormy Daniels) បាន​រ៉ាយរ៉ាប់​លំអិត​ពី​ជំនួប​រវាង​ពួក​គេ រួម​ទាំង​ការ​ដែល​លោក Trump ហាក់ដូចជា​ពុំ​បាន​ពាក់ “​ស្រោម​” និង​សំណូមពរ​ឲ្យ​នាង​ចុះ​ហត្ថលេខា​លើ DVD ភាពយន្ត ៣ Wishes ដែល​នាង​ដើរតួ​ថែមទៀត​។ នាង​នៅ​បាន​រំលឹកថា លោក Trump បាន​ប្រៀបធៀប​នាង​ជា​មួយ​កូនស្រី Ivanka របស់​ខ្លួន​ថា ៖ “​នាង​ស្អាត និង​ឆ្លាត​វៃ ដូច​កូនស្រី​របស់​ខ្ញុំ​”​។

Clifford នៅ​បាន​ប្រាប់​បន្ថែមថា រវាង​នាង​និង​លោក Trump នៅ​បាន​ជួបគ្នា​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក្នុងនោះ​មាន​ម្តង​នាង​បាន​នៅ​ជាមួយ​លោក​ក្នុង​ផ្ទះ​ឈើ​មួយ​នា​សណ្ឋាគារ Beverly Hills​។​

​គួររំលឹកថា សប្តាហ៍​មុន​នេះ Wall Street Journal បាន​ទម្លាយ​ចេញ​ថា លោក Trump បាន​ឲ្យ​នាង Clifford ១៣០.០០០​ដុល្លារ កាលពី​ឆ្នាំ ២០១៦ ដើម្បី​នាង​មិន​ទម្លាយ​រឿងរ៉ាវ​នេះ​។​

​មេធាវី​របស់​លោក Trump ពិតជា​ពុំ​អាច​រករឿង​នាង​បានទេ ដោយហេតុ​ថា បទសម្ភាសន៍​នោះ​គឺ​តាំងពី​ឆ្នាំ ២០១១ មុនពេល​ដែល​មេធាវី​រូប​នេះ​ចរចា​ពុំ​ឲ្យ Clifford ទម្លាយ​ចេញ​រឿងរ៉ាវ​ចាស់​ជា​ថ្នូរ​នឹង​ប្រាក់ ១៣០.០០០​ដុល្លារ នៅ​ឆ្នាំ ២០១៦ ឬ​៥​ឆ្នាំក្រោយ​បទសម្ភាសន៍​ដែល​គេ​លាក់ទុក​៕

Loading...