បន្ទាប់ពីបានបញ្ចប់ជំហានទី ១ និងជំហានទី ២ ជាស្ថាពររួចមក ប្រឡាយមេពោធិ៍ពីរដើម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ជំហានទី ៣ បន្តទៀត សម្រាប់ផ្គត់ផ្គង់ទឹកបន្ថែមដល់ការងារបង្កបង្កើនផលស្រូវនៅក្នុងឃុំតាឡំ និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។



ការសាងសង់ជំហានទី ៣ នេះ គឺមានប្រវែង ៥.៨៤០ ម៉ែត្រ និងបំពាក់នូវសំណង់សិល្បការ សរុបចំនួន​ ១៩ កន្លែង ។ នៅពេលសាងសង់រួច ប្រឡាយមេពោធិ៍ពីរដើម ជំហានទី ៣ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥១៨ ហិកតា និងស្រូវប្រាំង ២៥០ ហិកតា ៕

Loading...