​ពិតមែន​ហើយ ក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ (Valentine’s Day) នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ឆាប់ៗ​ខាងមុខនេះ នោះ​មិត្ត​ប្រុស​ជាច្រើន បាននិងកំពុង​រិះគិត​ថា​នឹង​ទិញ​កាដូ​ពិសេស​អ្វី​ទៅ​… ដើម្បី​ជូន​មិត្តស្រី​ជាទី​ស្រលាញ់​របស់​ពួកគេ ។ ប៉ុន្តែ នារី​ដ៏​ស្រស់ស្អាត​ម្នាក់នេះ​វិញ បានធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​នាង ក៏ដូចជា​មិត្តៗ​ភក្តិ​របស់គាត់ ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយ​កាដូ​ផ្កា​កុលាប​១​បាច់​ដ៏​មានតម្លៃ ។​



​យោងតាម​ការ​ផុស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នាង Pilaslak Puenchoke អាយុ ២០ ឆ្នាំ ជា​និស្សិត​សកលវិទ្យា​ល័យ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បាន​ជូន​កាដូ​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​ខួបកំណើត​របស់គាត់ ជាមួយ​បាច់ផ្កា​ដ៏​ស្រស់ស្អាត និង​មានតម្លៃ​បំផុត ដែល​ត្រូវបាន​បង្កើតឡើង​លុយ​សុទ្ធ​មាន ១០០ ពាន់​បាត (​ស្មើនឹង ៣១៦៦ ដុល្លារ​អាមេរិក​) ។​

Pilaslak បាន​ឲ្យ​ដឹងថា លុយ​ទាំងអស់នោះ គឺជា​ចំណូល​ដែល​នាង​រកបាន​ពី​ការលក់​ផលិតផល​កែ​សម្ផស្ស​នៅលើ​អន​ឡាញ និង​ធ្វើជា​កាដូ​ផ្កា១បាច់នេះ ជូន​មិត្ត​ប្រុសសរុប​ទាំង​ថ្ងៃ «​ខួបកំណើត និង​ថ្ងៃ Valentine’s Day» របស់គាត់​តែម្តង ៕​

Loading...