​បច្ចុប្បន្ននេះ ឃើញថា​ស្រីក្មេងៗ​មួយចំនួន​បាននិងកំពុង​ភ្លើតភ្លើន មាន​ចេតនា​បង្ហាញ «​តំបន់​កេរ្តិ៍ខ្មាស​» របស់ខ្លួន ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកទស្សនា ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ​ពី​ពួកគេ ដោយ​ពុំ​គិតថា​ខ្លួន​ជា​ស្រី​ភេទ​នោះឡើយ ។​



​ប៉ុន្តែ ក៏មាន​អ្នកខ្លះ មានការ​ភ្លេចខ្លួន​លេចចេញ «​តំបន់​កេរ្តិ៍ខ្មាស​» ដាក់​គេ​ផងដែរ ខណៈពេល​កំពុង Live វីដេអូ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម ។ តួយ៉ាង សម្រាប់​នារី​វ័យក្មេង​ម្នាក់​អីចឹង (​យើង​ក៏​ពុំ​ដឹងថា​នាង​មាន​ចេតនា ឬ គ្មាន​នោះទេ​) បាន​លេច​លី​អូ​ដាក់​គេ​ចំនួន​២​ដង ខណៈ​ព្យាយាម​ប្រូ​ម៉ូត​ផលិតផល​រ៉ូ​ប​សិច​ស៊ី​ដ៏​ស្រស់ៗ​ស្អាត​របស់​នាង ទៅកាន់​អ្នកទស្សនា ខណៈ​កំពុង Live វីដេអូ​ផ្ទាល់ ។

​ទោះជា​យ៉ាងណា យើង​សូម​អំពាវនាវ​ដល់​ប្អូនៗ​យុវវ័យ​ទាំងឡាយ ធ្វើ​អ្វីៗ​មួយ​នៅលើ​បណ្តាញ​សង្គម មេត្តា​គិតដល់​តម្លៃ​នៃ​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ព្រោះថា ការធ្វើ​បែបនេះ​ពុំ​ត្រឹម​ធ្វើ​ឲ្យ​ស្អុយឈ្មោះ​ខ្លួនឯង​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ដទៃ​ផងដែរ ៕​

ប្រភពវីដេអូ Youtube

Loading...