ខេត្តព្រះសីហនុ៖ គណៈកម្មការចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះវាយកម្ទេច​រូបសំណាកព្រះនាងគង់ស៊ីអុីម ដែលត្រូវប្រតិបត្តិករសង់នៅលើដីចំណីឆ្នេរខ្សាច់ នៅចុងឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

សកម្មភាពនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ បានចុះណែនាំ និងបានធ្វើកំណត់ហេតុតម្រូវអោយម្ចាស់សំណង់ខាងលើនេះ វាយកម្ទេចចោល ដោយខ្លួនឯង ប៉ុន្តែត្រូវម្ចាស់សំណង់នេះ មិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរ នៃរដ្ឋបាលខេត្តព្រះសីហនុរួចមក៕

Loading...