​​ស្ត្រី​ម្នាក់​ដែល​ប្រាប់ថា​នាង​មានឈ្មោះ Precious បាន​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវ​រុញ​ទម្លាក់​ចេញពី​បង្អួច នៅពេល​នាង​បដិសេធ​រួមភេទ​ជាមួយ​ម្ចាស់​ផ្ទះជួល​ប្រុស​របស់​នាង ។​



​យោងតាម Precious នៅ​ថ្ងៃមួយ នៅពេល​នាង​បាន​វិលត្រឡប់​ពី​ធ្វើការ​វិញ​នៅ Florence, Italy ស្រាប់តែ​ម្ចាស់​ផ្ទះជួល​របស់​នាង​ដែលមាន​ឈ្មោះ Daniel Chukwuka ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ចូលទៅក្នុង​បន្ទប់​របស់​នាង និង​ស្នើសុំ​នាង​រួមភេទ​ជាមួយ ។​

Precious បាន​បដិសេធ​តម្រូវការ​របស់ Chukwuka និង​បដិសេធ​រួមភេទ​ជាមួយ​គាត់​ឡើយ ។​

Precious និយាយថា ម្ចាស់ផ្ទះ​របស់​នាង ក៏បាន​ចាប់បង្ខំ​នាង និង​ខណៈ​ព្យាយាម​រំលោភ​នាង ប៉ុន្តែ នៅពេល​ដឹងថា នាង​យក​ទូរស័ព្ទ​ថត​សកម្មភាព​របស់គាត់ ជាហេតុ​ធ្វើ​ឲ្យ Chukwuka ផ្ទុះ​កំហឹង និង​រុញ​នាង​ទម្លាក់​ចេញពី​បង្អួច​ជាន់​ទី​៣​តែម្តង ។​

​សំណាង​ណាស់ ដែល Precious នៅមាន​ជីវិត ប៉ុន្តែ នាង​ត្រូវ​រងរបួស​នៅ​ឆ្អឹងខ្នង និង​បាក់ជើង​ទាំងពីរ និង​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែក Chukwuka ត្រូវបាន​ចាប់ខ្លួន ពីបទ​ចោទប្រកាន់​ផ្តើម​ពី​ការប៉ុនប៉ង​រំលោភ និង​មនុស្សឃាត ៕​

Loading...