​កូនក្រមុំ​ម្នា​ក់នៅ Chai Nat ប្រទេស​ថៃ ព្រមាន​ដល់​កូនក្រមុំ​ដទៃ នៅលើ​ហ្វេ​ស​ប៊ុ​ក អំពី​ការ​ជ្រើស​ភ្នួ​ង​ការ​មាន​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវសម្រាប់​ថ្ងៃ​មង្គល​ដ៏​ពិសេស​មួយ​នេះ​ក្នុង​ឆាកជីវិត​របស់​ពួកគេ បន្ទាប់ពី​ការតុបតែង​ផាត់មុខ នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង បាន​ជ្រុល​ខុស​អស់​ទៅហើយ ដោយសារតែ​ស្នាដៃ​ភ្នួ​ង​គ្មាន​ជំនាញ ។​

Darika Klinkuhlab បាន​ម៉ៅ​១​កំ​ប្លែ ពី​ហាង​សំអាងការ​មួយ​ទើប​បើក​ថ្មី ស្ថិតនៅ​ក្បែរ​ផ្ទះ​របស់​នាង ព្រោះ​នាង​បាន​គិតថា វា​នឹងមាន​ភាពងាយស្រួល​ជាង​ការ​ទៅ​ជួល​ហាង​សំអាង​អាជីព​ផ្សេង ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​នាង ។​

​ប៉ុន្តែ ពុំ​នឹកស្មានថា លទ្ធផល​រង់ចាំ makeup ជាង ៣ ម៉ោង ពី​ភ្ជួ​ង​គួរ​ឲ្យ​ទុកចិត្ត​នោះ បែរជា​ធ្វើ​ឲ្យ​សម្រស់​ផ្ទៃមុខ​របស់​នាង ប្រៀបផ្ទឹម និង​សឹងតែ​ពុំ​ស្មើនឹង​សម័យ​ជាង ២០ ឆ្នាំ មុន​បែបនេះ​សោះ ព្រោះថា ផ្ទៃមុខរបស់ពួកគេឡើងគគ្រើម ដូចយកម្សៅ…អង្ករប៉ាតអីចឹង ។​

​ដោយ​ខកចិត្ត​នឹង​សេវា​ពី​អ្នក​ភ្ជួ​ង​នៃ​ហាង​សំអាង​នេះ​រួចមក នាង​ក៏បាន​ព្រមាន​ដល់​អ្នកដទៃ គួរ​ស្វែងរក​ភ្នួ​ង​ការដែល​ល្អ ប្រកបដោយ​ជំនាញ​ត្រឹមត្រូវ នៅលើ​បណ្តាញ​សង្គម​តែម្តង ។ រឿងរ៉ាវ​នេះ ក្រោយមក ក៏បាន​លេច​ធ្លាយ​ដល់​អ្នក​ថតរូប​អាជីព​នៅក្នុង​ទីក្រុង​បាងកក​ម្នាក់​ឈ្មោះ Park Eun Young ។​

Park បាន​យល់​ពី​អារម្មណ៍​ខកចិត្ត​របស់​កូនក្រមុំ​រូបនេះ ហើយ​គាត់​ក្រោយមក ក៏បានផ្តល់​ឲ្យ​នាង និង​ស្វាមី​របស់​នាង ជាមួយ​សេវា makeup និង​រួមជាមួយ​គ្រប់​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ៗ​ស្អាត ដើម្បី​ថតរូប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ឡើងវិញ ដោយ​ពុំ​យក​ថ្លៃ​សេវា​ទាំងអស់ ។​

​ជា​អ​កុល នាង Darika បាន​បដិសេធ​ទទួលយក​នូវ​ការផ្តល់ជូន​ហ្វ្រី​នេះ​របស់ Park ទេ ព្រោះតែ​ផ្ទះ​របស់​នាង ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​បាងកក ។ ប៉ុន្តែ Park នៅតែ​ទ​ទួ​ច​ថា នាង និង​ស្វាមី គួរ​ទទួលយក​សំណើ​របស់ខ្លួន ដើម្បី​បង្កើត​អាល់​ប៊ុ​ក​អាពាហ៍ពិពាហ៍​អស្សា​វ​រី​យ៍​ដ៏​ស្រស់ត្រកាល​មួយ ៕

​ខាងក្រោម​ជាង​កំរង​អាពាហ៍ពិពាហ៍​ថ្មី​របស់ Darika និង​ស្វាមី​របស់​នាង​៖​

Loading...