​​វីដេអូ​មួយ ដែល​កំពុង​រីក​រាលដាល​នៅលើ​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ជំទង់​២​នាក់ បាន​វាយ​ដុំ​ច្រំ​ធាក់​ទៅលើ​ក្មេងស្រី​ជំទង់​ម្នាក់ទៀត​យ៉ាង​សាហាវ រហូត​នាង​ដេក​ដួល​ទៅនឹង​ដី​តែម្តង ។

​ក្មេងស្រី​ជំទង់​២​នាក់ (​ម្នាក់​ពាក់អាវ​យឺត​ពណ៌​ខៀវ និង​ម្នាក់ទៀត​ពាក់អាវ​យឺត​ឯកសណ្ឋាន​សិស្ស​វិទ្យាល័យ PE) ដំបូង ត្រូវ​បានឃើញ​និយាយ​ទៅកាន់​ក្មេងស្រី​រងគ្រោះ (​ពាក់អាវ​ខ្មៅ​) ។ ប៉ុន្តែ ប៉ុន្មាន​នាទី​ក្រោយមក ពួកគេ​ក៏​ចាប់ផ្តើម​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី​រងគ្រោះ​យ៉ាង​សន្ធាប់ ។​

​ប្រភពព័ត៌មាន​បាន​និយាយថា អំពើហិង្សា​នេះ​អាច​ត្រូវបាន​បង្កឡើង ដោយសារ​ជនរងគ្រោះ​និយាយ​ពាក្យពេចន៍​មិនល្អ អំពី​សមាជិកគ្រួសារ​រ​បស់​ក្មេងស្រី​ដៃដល់​ម្នាក់​នោះ ។ អំពើហិង្សា​នេះ​បាន​បញ្ឈប់ គឺ​នៅពេល​ក្មេងស្រី​រងគ្រោះ​បាន​ដេក​ដួល​ទៅនឹង​ដី ។

​ប្រភព​ជាច្រើន​និយាយថា ហេតុការណ៍​នេះ បានកើត​ឡើង​នៅ Block 19 Jalan Sultan, ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​នៅពេល​ឃើញ​វីដេអូ​នេះ​បាន​រាលដាល​នៅលើ​បណ្តាញ​សង្គម ក្មេងស្រី​រងគ្រោះ​ក៏បាន​សម្រេចចិត្ត​ប្តឹងទៅ​ប៉ូលីស ដើម្បី​ប្រឆាំងនឹង​ក្មេងស្រី​ដៃដល់​ទាំងពីរ​នោះ ។ ប៉ុន្តែ ប៉ូលីស​និយាយថា ហេតុការណ៍​នេះ​កំពុង​នៅតែ​ស្ថិតក្រោម​ការស៊ើបអង្កេត ៕​