Gao Qian ជាតា​រា​ម៉ូ​ឌែ​ល និង​ជា​គ្រូបង្ហាត់​មាន​ជំនាញ​វិជ្ជាជីវៈ ដែល​ត្រូវបាន​គ្រង​មកុដ​ជា​ស្ត្រី​មាន «​គូទ​ស្រស់ស្អាត​បំផុត​» នៅក្នុង​ប្រទេស​ចិន កាលពី​ឆ្នាំមុន បាន​កំពុង​ទទួលជោគជ័យ​យ៉ាងខ្លាំង ក្នុង​អាជីព​របស់​នាង បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​នេះ ។​

Loading…

​ភាពល្បីល្បាញ​របស់​នាង​បាន​កើនឡើង​យ៉ាង​ឆាប់ បន្ទាប់ពី​នាង​បានឈ្នះ​ពានរង្វាន់​ប្រកួត​សម្រស់​គូទ «Miss BumBum» នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ដោយសារ​ភាពជោគជ័យ ជាមួយ «​ទ្រ​ព​សម្បតិ​» របស់​នាង Gao អាច​ទិញ​រថយន្ត​តាម​ក្តី​សុ​បិ​ន្ត​១​គ្រឿង និង​បង្កើត​ស្ទូ​ឌី​យោ​ធ្វើ​លំ​ហាត់ប្រាណ​ផ្ទាល់ខ្លួន និង​ផ្ទះល្វែង​មួយ​នៅ​មាត់សមុទ្រ ។​

​បើទោះបី​នាង​ចំណាយពេល ៦ ម៉ោង ក្នុង​១​ថ្ងៃ នៅក្នុង​បន្ទប់​ហាត់ប្រាណ ដើម្បី​រក្សា​រាង​របស់​នាង​ក៏ដោយ ក៏ Gao បាន​សារភាពថា នៅពេលដែល​នាង​ចេញ​ខាងក្រៅ នាង​បាន​ស្លៀក​សម្លៀកបំពាក់​រលុងៗ ដើម្បី​ចៀសវាង​ការចាប់អារម្មណ៍​ពី​ហ្វូងមនុស្ស ជាពិសេស អ្នក​ដែល​សម្លឹងមើល​ច្រើន នៅ​ផ្នែក​ខាងក្រោយ​របស់​នាង ។​

Gao នៅក្នុង​វ័យ​ទើបតែ ១៩ ឆ្នាំ នាង​បានឈ្នះ​ការប្រកួត​ធ្វើឡើង​នៅ​ផ្សារ​ទំនើប នៅក្នុង​ទីក្រុង Shenya ខេត្ត Liaoning ភាគ​ឦសាន​នៃ​ប្រទេស​ចិន ។ ឥឡូវនេះ នាង​តែង​បានធ្វើការ​បង្ហាត់ Live ផ្ទាល់​នៅលើ​បណ្តាញ​សង្គម ដែលមាន​អ្នកតាមដាន​ជាង ២ លាន​នាក់ ៕

Loading...