នាយក​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF ​កំពុង​ធ្វើការ​ព្រមាន​ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភព​លោក​កំពុងតែ​ស្ថិតក្នុង​គ្រោះថ្នាក់​នៃការ​បែកបាក់​ជាបំណែក។

Loading…

នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រៀម​ថ្លែង​ក្នុង​ដែន​ដី​ហុងកុង​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ស្រី Christine Lagarde ​បាន​ស្នើ​សុំ​ឲ្យ​ប្រជាជាតិ​នានា​កុំ​ឲ្យ​និយម​ការពារ ​ផលិតផល​ក្នុង ស្រុក។​ លោកស្រី​ទំនងជា​និយាយ​យោង​ទៅ​លើ​សកម្មភាព​របស់​ក្រុងវ៉ាស៊ីន​តោន ថ្មីៗ​នេះ ​ដែលបាន​តម្លើង​ថ្លៃពន្ធ​នាំចូលដែក​ និងផលិត​ផល​ផ្សេង​ទៀត។ ​ជាការឆ្លើយ​តប​ប្រទេស​ចិន​បាន​តម្លើង​ថ្លៃ​ពន្ធ​លើ​ផលិត​ផល​អាមេរិក​ ដែល​នេះ​ជា​ការ​ចាប់​ផ្តើម​បង្ក បញ្ហា​មិន​ចេះ​ចប់។ ​អ្នក​ជំនាញ​ខ្លះ​បាន​ព្រមាន​ឲ្យ​ដឹង​ថា​រឿង​នេះ​អាច​នាំ​ឲ្យ​មាន​កំណើន នៃ​ភាព​តាន​តឹង​ ហើយ​នឹង​ឈាន​ទៅ​ដល់​សង្គ្រាម​ពាណិជ្ជកម្ម។

លោកស្រី ​Lagarde​ បាន​ថ្លែង​ថា ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ការរីក​ចម្រើន​ខ្លាំង ហើយ​បន្ថែមថា​ នេះ​ជា​ពេល​វេលា​ដែល​ប្រទេស​ទាំងឡាយ​ត្រូវ​កែ​ទម្រង់​សេដ្ឋកិច្ច​ដូច​ជា​ការ​បើក​ទូលាយ​ផ្នែក​វិស័យ​សេវាកម្ម​ដើម្បី​អភិវឌ្ឃ​សេដ្ឋកិច្ច​ ធ្វើ​ការ​អភិវឌ្ឃ​បន្ថែម​ឲ្យ មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ​ឌីជីថល​ ដើម្បី​លើក​កម្ពស់​វិធី​ដែល​រដ្ឋាភិបាល ផ្តល់​សេវាកម្ម​ដល់​ពលរដ្ឋ។

លោកស្រី​បាន​ព្រមាន​ដូច្នេះ​មួយ​សប្តាហ៍​នៅ​មុន​កិច្ចប្រជុំ​របស់​អង្គការ ​IMP ​និង ​ធនាគារ​ពិភពលោក​ World Bank ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដែល​កិច្ច​ប្រជុំ​ទាំង​នេះ​នឹង​មាន​ការ​ចូល​រួម​ដោយ​មេដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ហើយ​និង​អ្នក​ជំនាញមក​ពី​ជុំវិញ​ពិភព​លោក​ ដើម្បី​ជួប​ប្រជុំ​គ្នារក​ដំណោះ​ស្រាយ​លើបញ្ហា​ធនាគារ ​ពាណិជ្ជកម្ម ​ការ​ចុះ​ឱន​ភាព​សេដ្ឋកិច្ច​ និង​បញ្ហា​ផ្សេងៗ​ទៀត៕ ប្រភព៖ VOA

Loading...