​វីដេអូ​ថ្មី​មួយ ដែល​បង្ហាញ​បុរស​ម្នាក់​កំពុង​ខំប្រឹង​ប្រយុទ្ធ​តតាំង​នឹង​សេចក្តីស្លាប់​យ៉ាង​វេទនា នៅលើ​ដើម​ដូង បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន សន្ម​ត់​ថា​វា​ជា​ករណី​ធ្វើអត្តឃាត​តែម្តង ខណៈ​មនុស្ស​មួយចំនួនទៀត ដែ​ដឹង​រឿង​ពិត​កើតឡើង​ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​ដ៏​ស្លុតរន្ធត់​នេះ បាននាំគ្នា​អាណិតអាសូរ​បុរស​នោះ​ជាខ្លាំង ។

Loading…

​តាមពិតទៅ បុរស​ម្នាក់​ឈ្មោះ Mohd Zulhisyam Zulkifli អាយុ ២៤ ឆ្នាំ រស់នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ស៊ីឈ្នួល​ឡើង​បេះដូង​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ក្រីក្រ និង​ម្តាយ​ចាស់ជរា បាន​ធ្លាក់​ពីលើ​ចុង​ដូង និង​ព្យួរ​.​ក ធ្វើ​ឲ្យ​គាត់​ប្រឹង​ត្រដររស់​យ៉ាង​វេទនា ដោយ​តែ​កំហុស​បច្ចេកទេស ។​

Zulhisyam ដែល​រួច​ផុតពី​សេចក្តីស្លាប់ ដោយសារ​អ្នកជិតខាង​ជួយ​ទាន់ពេលវេលា បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​នេះ​ជា​គ្រោះថ្នាក់​លើកដំបូង នៃ​ជីវិត​របស់ខ្ញុំ​ដែល​ចេះ​ឡើង​ដើម​ដូង​តាំងនៅ​តូច​ម្លេះ ។ ខ្ញុំ​គ្រាន់តែ​ទទួលបាន​ប្រាក់​ត្រឹមតែ ៥ ទៅ ៧ ដុល្លារ ពី​អ្នក​ជួល​បេះដូង​ម្តងៗ​» ។​

​យោងតាម Zulhisyam គាត់​ឡើងដើមឈើ ជាធម្មតា តែង​ដាក់​ខ្សែ​នៅ​ជុំវិញ​ចង្កេះ និង​ទាក់​នឹង​.​ក ។ នៅពេល​ឡើងដល់​ចុង គាត់​នឹង​យក​ចុង​ខ្សែ​ចង​ធ្លាយ​ដូង និង​ប្រើ​កាំបិទ​កាប់​ផ្តាច់​វា ។​

​ប៉ុន្តែ ដោយសារតែ​ភ្លាត់​ឆ្នៀ​ត នៅពេល​ធ្លាយ​ដូង​ត្រូវ​ធ្លាក់​ចុះមក គាត់​បាន​ទាញ​វា​យ៉ាង​តឹង​ជាមួយ​ខ្សែ​ជាប់​នឹង​ខ្លួន​គាត់ ដែល​បណ្តាល​ឲ្យ​រឹត​.​ក​គាត់​យ៉ាងខ្លាំង ។ ធ្លាយ​ដូង​ដែលមាន​ចំនួន ២៥ ផ្លែ វា​មាន​ទម្ងន់​សមល្មម​នឹង​ទាញ​គាត់​ទៅជា​មួយ ។​

​គាត់​ពន្យល់​បន្តថា​៖ «​នៅពេលនោះ ខ្ញុំ​គ្រាន់តែ​បាន​ចាំ​ថា​ខ្ញុំ​ពិបាក​ដកដង្ហើម​យ៉ាងខ្លាំង តែ​ពុំបាន​ចងចាំ​អ្វីដែល​ខ្ញុំ​បានធ្វើ​ទេ និង​បានដឹងខ្លួន​នៅក្នុង​មន្ទីរពេទ្យ​» ៕

Loading...