​បុរស​ជនជាតិ​អង់គ្លេស​វ័យ​ពាក់កណ្តាល​អាយុ​មួយក្រុម ត្រូវបាន​រកឃើញ​នៅ​ជាមួយ​ស្ត្រី​វ័យៗ​ក្មេង​ជនជាតិ​ថៃ នៅពេលដែល​ប៉ូលីស​បានធ្វើការ​ឆ្មក់​ចូល​បន្ទប់​ធ្វើ​ពិធីជប់លៀង​ដ៏​គគ្រឹកគគ្រេង​ខុសច្បាប់​របស់​ពួកគេ នៅក្នុង​សណ្ឋាគារ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង​ពិភព​សិច Pattaya ប្រទេស​ថៃ ។​



​បណ្តា​រូបភាព​ពីស​ណ្ខា​គារ Tulip ក្នុង​ទីក្រុង Pattaya ដែល​ត្រូវបាន​ចាត់ទុកថា​ជាទី​ក្រុង​ពិភព​ផ្លូវភេទ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ជនបរទេស ១៨ នាក់ មកពី​ជុំវិញ​ពិភពលោក ដែល​គ្របដណ្តប់​ដោយ​កន្សែងពោះគោ​ពណ៌​ស កាលពី​ថ្ងៃ​សៅរ៍ ។​

​លោក Naris Niwapantawong ស្នងការ​ស្រុក​នៅ​តំបន់ Banglamung នៃ​ទីក្រុង Pattaya បាន​និយាយថា «​យើងខ្ញុំ​បានទទួល​ពាក្យបណ្តឹង​អំពី​សណ្ឋាគារ Tulip ។ យើង​ត្រូវបាន​គេ​ប្រាប់ថា មាន​ជនបរទេស​១​ក្រុម បាន​កំពុង​រៀបចំ​ពិធី​សប្បាយ​ផ្លូវភេទ​ដ៏​ធំ​មួយ​នៅ​ចុង​សប្តាហ៍​។ ទីក​ន្លែ​នេះ​កំពុង​រៀបចំ​ពិធីជប់លៀង​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការរួម​ភេទ ដែល​ពាក់ព័ន្ធ​នឹង​ការដោះដូរ​ដៃគូ ។ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម​ត្រូវ​ចុះឈ្មោះ​តាមរយៈ​គេហទំព័រ​មួយ ។ មានច្បាប់​មួយ​ដែល​សមាជិក​នៃ​ពិធី​នេះ ត្រូវតែ​ជា​គូរ​វាង​បុរស និង​ស្រី​» ។​

​លោក​បាន​និយាយថា តម្លៃ​ក្នុង​១​យប់ ១,៥០០ បាត (​ប្រហែល ៥០ ដុល្លារ​) ក្នុង​១​នាក់ ។ ម្ចាស់​សណ្ឋាគារ​ឈ្មោះ Sheng Liao Yang អាយុ ៥៣ ឆ្នាំ មកពី​ប្រទេស​ចិន ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យថា កំពុងបើក​ដំណើរការ​សណ្ឋាគារ ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​ទទួល​សេវា​សម្រាប់​កម្ម​ពិធីជប់លៀង​សិច​ខុសច្បាប់​បែបនេះ ។

​សណ្ឋាគារ Tulip នេះ​មាន​បន្ទប់ ៣០ នៅលើ​ជាន់​ចំនួន​៤​ផ្សេងៗ​គ្នា ។ វា​ត្រូវបាន​បំបែក​ទៅជា​តំបន់​ជាច្រើន ដោយ​ក្នុងនោះ​ជាន់​មួយ​ត្រូវបាន​រៀបចំ​ធ្វើជា «​កន្លែង​សប្បាយ​» ។​

​ក្រៅពីនេះ រូបភាព​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ស្រោមអនាម័យ​, ទឹករំអិល និង​ឧបករណ៍​ជំនួយ​ផ្លូវភេទ នៅ​ពាសពេញ​ក្នុង​បន្ទប់​អគារ ដែល​ត្រូវបាន​សមត្ថកិច្ច​ប្រមូល​ធ្វើជា​ភស្តុតាង ។

​សូមបញ្ជាក់ថា បុរស​អង់គ្លេស​ទាំងនោះ ក៏ត្រូវ​បាន​អម​សកម្មភាព​ដោយ​អ្នកចូលរួម​មានដូចជា​៖ ជនជាតិ​អាមេរិកាំង​, អាល្លឺម៉ង់​, កាណ​ដា​, អូស្ត្រាលី​, រុស្ស៊ី​, ម៉ាឡេស៊ី និង​ចិន ដែល​ពួកគេ​ទាំងអស់​ត្រូវបាន​ឃាត់ខ្លួន​មក​សួរនាំ និង​ដោះលែង​ទៅវិញផងដែរ ៕