​ស្ត្រី​មុខ​ស្អាត តែ​ដងខ្លួន​ពោរពេញ​ដោយ​សាច់ដុំ​កង់ៗ បានធ្វើ​ឲ្យ​អ្នក​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​រូង​រាង​របស់​នាង​ផ្ទាល់​នឹង​ភ្នែក និង​សូម្បី​បាន​ប៉ះ​សាច់​របស់​នាង នៅលើ​ឆាក​នៃ​កម្ម​ពិធី​ទូរទស្សន៍​មួយ​របស់​កូរ៉េខាងត្បូង កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​



​ជាការ​ពិតណាស់ ប្រសិន​សម្លឹង​ត្រឹមតែ​មុខមាត់​ដ៏​ស្រស់ស្អាត​របស់​នាង នោះ​អ្នក​ប្រាកដថា នាង​ជាតា​រា K-pop មួយ​ដួង​តែម្តង ប៉ុន្តែ អ្នកនឹង​ដាច់​ផ្ងារ ខណៈ​សម្លឹង​ចុះក្រោម ព្រោះតែ​រាងកាយ​របស់​នាង ពោរពេញ​ទៅដោយ​សាច់ដុំ​ធំៗ​ដូច​អ្នក​កីឡាកាស​យ៉ាងនេះ ។​

​នាង Yeon Woo Jhi អាយុ ៣១ ឆ្នាំ ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ថា​៖ «​អ្នក​ហាត់​លើក​ទម្ងន់​ស្រី​ដ៏​ស្រស់ស្អាត​បំផុត​នៅលើ​ពិភពលោក​» ។​

Yeon បានឈ្នះ​ការប្រកួត​ជាច្រើន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​, អាស៊ី និង​អឺរ៉ុប ។ ជ័យជំនះ​ដ៏​ធំ​បំផុត​របស់​នាង គឺ Arnold Classic Europe Physique ក្នុង​ឆ្នាំ​២០១៤ ។​

​ទោះយ៉ាងណា គ្រប់គ្នា​ពិតជា​មានការ​ភ្ញាក់ផ្អើល ខណៈ​ដឹងថា ប្តី​របស់​នាង​ក៏​ជា​អ្នក​លើក​ទម្ងន់ ដែលមាន​សាច់ដុំ​ធំៗ​មិន​ចាញ់​នាង​ផងដែរ ៕