​បន្ទាប់​រឿងរ៉ាវ​ផ្ទុះ​កក្រើក​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដទៃទៀត រហូត​ឈានដល់​ស្ទើរ​ពេញ​មួយ​ថ្ងៃទី​ច័ន្ទ (១៤ ឧសភា​) ម្សិលមិញ​នេះ ទាក់ទង​ករណី​រថយន្ត​ហាយ​ឡិន​ឌ័​រ ចូល​សាក់​ចាំង​អស់ ៥០ ដុល្លារ ហើយ​បើក​ចេញទៅ​យ៉ាង​លឿន ដោយ​ពុំបាន​ឲ្យ​ប្រាក់​អ្នក​ចាក់​សាំង ក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ ម្ចាស់​ស្ថានីយ៍​តូ​តា​ល់​វេ​ង​ស្រេង បាន​បង្ហោះ​សារ​មួយ​ដោយបាន​បញ្ជាក់ថា​ពេលនេះ​ម្ចាស់​រថយន្ត​ដែល​ចាក់​សាំង​ភ្លេច​ឲ្យ​លុយ​នោះ ពេលនេះ​គាត់​បាន​យកលុយ​មក​សង​វិញ​ហើយ​។

​ម្ចាស់​ស្ថានីយ៍​នេះ​បានបញ្ជាក់​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «​ឃ្លាំង​លក់​រថយន្ត ៣៣៣» យ៉ាងច្បាស់​ថា​៖

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-6513 បាន​ចូល​ចាក់​សាំង​នៅ​ស្ថានីយ៍​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង តម្លៃ ៥០ ដុល្លារ ប៉ុន្តែ បាន​បើកចាក​ចេញទៅ​យ៉ាង​លឿន ដោយ​ពុំបាន​ហុច​ប្រាក់​ឲ្យ​បុគ្គលិក​ចាក់​សាំងទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ស្ថានីយ៍​បង្ហោះ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ផ្តាំ​ទៅ​ម្ចាស់​រថយន្ត​នេះ​ចូលខ្លួន​មក​សងលុយ​វិញ​ជាពុំខាន បង្ក​ឲ្យមានការភ្ញាក់ផ្អើល​កក្រើក​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ៕ ចន្ទី​

 

Loading...