​ទោះបី​ដៃ​ទាំង​២​ត្រូវ​ពិការ​មិនអាច​ប្រើការ​បាន តែ​ស្ត្រីជន​ជាតិចិន​ម្នាក់នេះ នៅតែ​អាច​មើលថែទាំ​ប្តី​ចំណាស់​ទន់ខ្សោយ​របស់គាត់​បាន​យ៉ាង​ល្អ និង​ធ្វើ​ការងារ​មេផ្ទះ​ដូចជា​៖ ចម្អិន​អាហារ​, បោកគក់​, ដេរ​ប៉ះ​… បាន​ដូចនឹង​ស្ត្រី​មាន​កាយសម្បទា​ពេញលេញ​ដទៃទៀត​ផងដែរ ។​

​អ្នកស្រី Bai Aixiang រស់នៅ​ជាមួយ​ស្វាមី​គឺ​លោក Ma Wanwa នៅ​ទីក្រុង Yin Chuan តំបន់​ស្វយ័ត Ningxia ប្រទេស​ចិន ។ នៅ​អាយុ ១២ ឆ្នាំ អ្នកស្រី​កើត​ជំងឺ​ស្វិតដៃជើង ធ្វើ​ឲ្យ​ដៃ​ទាំងពីរ​ត្រូវ​ពិការ​ទាំងស្រុង ។ នៅ​អាយុ ២៨ ឆ្នាំ អ្នកស្រី​បាន​រៀបការ និង​រៀន​វិធី​ប្រើ​ជើង​ជំនួសដៃ ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​ក្នុងផ្ទះ ។ អ្នកស្រី​ប្រើ​ជើង​យ៉ាង​ស្ទាត់ជំនាញ សូម្បីតែ​ការ​កោរសក់​ឲ្យ​ស្វាមី​, កក់សក់​, បញ្ចុក​អាហារ ។​

​បច្ចុប្បន្ន អ្នកស្រី​មាន​អាយុ ៤៩ ឆ្នាំ ចំណែក​ស្វាមី​គាត់​មាន​អាយុ ៧០ ឆ្នាំ ហើយ ៕

Loading...