​ស្ត្រី​កាណាដា​ម្នាក់ បាន​បន្ទោរ​បង់​នៅ​កណ្តាល​ភោជនី​ដ្ឋា​ន​មួយឈ្មោះ Tim Hortons បន្ទាប់មក​យក​​ដៃ​កើប​អាចម៍​គាត់​គប់​ទៅលើ​បុគ្គលិ​ភោជនី​ដ្ឋា​ន​តែម្តង ក្នុង​កំឡុង​ពេល​ឈ្មោះ​គ្នា​។ នេះ​បើ​តាម​​ការចេញផ្សាយ​របស់ Daily Mail​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា ស្ត្រី​រូបនោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​បុគ្គលិក​ភោជនី​ដ្ឋា​ន​ម្នាក់​​ប្រមាណ ២០​វិនាទី មុន​ពេល​គាត់​សម្រេចចិត្ត​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ខ្ពើម​នោះ​។​

​កំឡុង​ពេល​ឈ្លោះប្រកែក​គ្នា គាត់​បាន​ដើរ​យក​ក្រណាត់​មួយ​ដុំ​តូច​ក្បែរ​នោះ រួច​ចាប់ផ្តើម​ស្រាយ​អាវ​
​ចេញ​ដែល​ចង​នៅ​ជាប់​​ចង្កេះ​គាត់ និង​បាន​ស្រាតខោ​គាត់​ចេញ រួច​ហើយ​បែរ​គូថ​ទៅ​ជញ្ជាំង ដើម្បី​​បន្ទោ​របង់​។​

​បើ​តាម​វីដេអូ​ដដែល បុគ្គលិក​ម្នាក់​ត្រូវបាន​គេ​ឃើញ​កំពុង​ឈរ​ក្បែរ​ស្ត្រី​នោះ និង​បាន​កំពុង​តេ​ទូរស័ព្ទ​​ប៉ុន្តែ​ស្រាប់តែ​គាត់​រត់​ចេញ​តែ​ម្តង នៅពេល​ឃើញ​ស្ត្រី​នោះ​បន្ទោ​របង់​។​

​ក្រោយពេល​បន្ទោ​របង់ ស្ត្រី​រូបនោះ​បាន​កើ​ប​អាចម៍​របស់គាត់ រួច​គប់​ទៅលើ​បុគ្គលិក​ភោជនី​ដ្ឋា​ន​​ម្នាក់ ប៉ុន្តែ​គេ​មិន​បានដឹង​ទេ​ថា តើ​ស្ត្រី​នោះ​គប់​ត្រូវ​បុគ្គលិក​នោះ​ឬ​អត់​។​

​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​ស្ត្រី​ខាងលើ​ធ្វើ​រឿង​បែប​នោះ​ដាក់​បុគ្គលិក​ភោជនី​ដ្ឋា​ន​​ឡើយ ចំណែក​ប៉ូលិស​កាណាដា បានបញ្ជាក់​ថា ស្ត្រី​រូប​នោះ​ត្រូវបាន​ចាប់ខ្លួន តែ​ត្រូវបាន​ដោះលែង​​ទៅវិញ​។​

​អាជ្ញាធរ​បញ្ជាក់ថា​ពួកគេ​នឹង​ពិនិត្យ​មើល​ពី​បញ្ហា​នោះ ហើយ​នឹង​កំណត់​ថា តើ​ត្រូវ​ចោទប្រកាន់​​គាត់​ឬ​យ៉ាងណា​។​

​អាជ្ញាធរ​មិន​បាន​បញ្ជាក់​អំពី​អត្ថ​សញ្ញាណ​របស់​គាត់​នោះ​ទេ​៕

Loading...