មហោស្រពសិល្បៈ​កម្ពុជា ដែល​មាន​រយៈពេល​ជិត ១ខែ នៅ​ប្រទេស​បារាំង បាន​បិទបញ្ចប់​ហើយ កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅទីក្រុងឡូញ ភាគខាងកើត​ទីក្រុង​ប៉ារីស។ មហោស្រព​បាន​បិទបញ្ចប់​ជាមួយ​នឹង​ការចាក់បញ្ចាំង​កុន​ឯកសារ​ដែលនិយាយ​ពី​ភាពដ៏អស្ចារ្យ​នៃតន្រ្តី​Rock’n’roll របស់​កម្ពុជា នៅទសវត្សរ៍​ឆ្នាំ ១៩៦០ និង​ឆ្នាំ ១៩៧០។ នៅក្នុង​កម្មវិធី​បិទបញ្ចប់​រដូវសិល្បៈ​កម្ពុជា នៅ​ប្រទេស​បារាំង មាន​ផងដែរ ការប្រគំតន្រ្តី ដែល​ផ្តល់​កិត្តិយស​ដោយ​អ្នកចម្រៀង​ជើងចាស់ លោកស្រី សូ សាវឿន។ ប្រភព៖ RFI



Loading...