​រូបមន្ត​នេះ​ត្រូវបាន​សាស្ត្រាចារ្យ Mermersky គឺជា​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បាន​ដឹកនាំ​ការស្រាវជ្រាវ​និង​ពិសោធន៍​លើ​អ្នក​ជំងឺមហារីក​រាប់ពាន់​នាក់​នូវ​រូបមន្ត​របស់​ខ្លួន ។ លោក​បកស្រាយ​យ៉ាងខ្លី​ថា ក្រូចឆ្មារ ខ្ទឹម​ស ទឹកឃ្មុំ ពន្លក​ស្រូវ​សាឡី និង ផ្លែ​កៅឡាក់ ដែល​ទាំងអស់​នោះ វា​នឹង​ផ្គត់ផ្គង់​ដល់​អ្នក​ជំងឺមហារីក នូវ​ប្រូតេអ៊ីន វីតាមីន ខនិច បណ្តា​សារធាតុ ជីវសាស្ត្រ carbohydrate សារជាតិ​ខ្លាញ់​រុក្ខជាតិ​ជាច្រើន ។​

​អ្នក​កើត​ជំងឺ​មហារីក គប្បី​បរិភោគ​សារជាតិ​ចម្រុះ​នេះ​ជាប្រចាំ​នោះ​នឹង​ជួយ​បង្កើត​ថាមពល​នៃ​ប្រព័ន្ធ​ការពារ​សរីរាង្គ កាត់បន្ថយ​ការបន្ថយ​ការលូតលាស់ និង​រាលដាល​របស់​កោសិកា​មហារីក ហើយ​ក្នុង​ករណី​មួយចំនួន​ធំ​នោះ​វា​អាច​កម្ចាត់​បាន​ទាំងស្រុង​នូវ​កោសិការ​សាហាវ​មួយ​នេះ ។​

Bisto Mermersky អ្នក​ស្រាវជ្រាវ​នូវ​រូបមន្ត​ខាងលើ​

​វិធី​ផ្សំ​វត្ថុធាតុដើម ៖ ផ្លែ​ក្រូចឆ្មារ​ស្រស់​១៥​ផ្លែ​, មើម​ខ្ទឹមស​ស្រស់ ១២​មើ​ម , ទឹកឃ្មុំ​សុទ្ធ ១​គីឡូក្រាម , ពន្លក​ស្រូវ​សាលី 400​ក្រាម , ផ្លែ​កៅឡាក់ ៤០០​ក្រាម ។​

​ជំហាន​ដំបូង​ត្រូវ​ត្រៀម​ទុក​ពន្លក​ស្រូវ​សាឡី

​ចំពោះ​ការផលិត​ពន្លក​ស្រូវ​សាឡី អ្នក​គប្បី​យក​ស្រូវ​សាឡី ទម្ងន់ ៤០០​ក្រាម ដាក់​ក្នុង​កែវ ។ ចាក់ទឹក​ឲ្យ​ពេញ​កែវ ទុក​រយៈពេល​១​យប់ (​ពី ១០-១២​ម៉ោង​) ។ បន្ទាប់មក​យក​វា​មក​ចាក់​លើ​កញ្ច្រែង​ឲ្យ​ស្រស់​ទឹក រួច​លាង​សំអាត​ដោយ​ទឹកស្អាត យក​វា​ទៅ​ដាក់​ក្នុង​កែវ រួច​យក​ស្បៃ​មុង​មក​បិទ​ចង​ឲ្យ​ជាប់ (​ដូច​ក្នុង​រូប​) ហើយ​យក​វា​ទៅ​ទុក​នៅ​កន្លែង​គ្មាន​ពន្លឺ​ថ្ងៃ​រយៈពេល​ថ្ងៃ ។ ពេល​ពន្លក​វា​ដុំ​ចេញពី ១ml-២ml នោះ​អាច​ប្រើប្រាស់​បាន​ហើយ ។​

​របៀប​ផ្សំ ៖

-​យក​ខ្ទឹមស និង​ផ្លែ​កៅឡាក់​បកសំបក​ចេញ រួច​ដាក់​ចូល​ម៉ាស៊ីន​កិន ចាក់​ពន្លក​ស្រូវ​សាឡី​ខាងលើ​ចូល រួច​កិន​បញ្ចូល​គ្នា​ឲ្យ​ម៉ត់​។​

-​យក​ផ្លែ​ក្រូចឆ្មារ ៥​ផ្លែ ដាក់​វា​ទាំងមូល​ចូលទៅ​ក្នុង​ម៉ាស៊ីន​កិន ហើយ​បន្ត​កិន​ជាមួយគ្នា ។ ផ្លែ​ក្រូចឆ្មារ ១០​ផ្លែ​ដែល​នៅសល់​ច្របាច់​យក​ទឹក​វា ហើយ​ចាក់​បញ្ចូល​ទៅក្នុង​សារធាតុ​ចម្រុះ​ខាងលើ ។​

-​ចាក់​ទឹកឃ្មុំ​ចូល​រួច​យក​ស្លាបព្រា​កូរ​ច្របល់​ឲ្យ​សព្វ​សាច់ ។​

-​សារធាតុ​ចម្រុះ​ទាំងអស់​នោះ​យក​វា​ទៅ​ចាក់​ចូល​ក្នុង​កែវ​ថ្ម គ្រប​មាត់​កែវ​ឲ្យ​ជិត​រួច​ដាក់​ក្នុង​ទូរ​ទឹកកក​រយៈពេល ៧២ ម៉ោង ។​

របៀប​ប្រើ ៖ បន្ទាប់​ពី​ទុក​ក្នុង​ទូរ​ទឹកកក ៧២​ម៉ោង រួច​អ្នក​អាច​ចាប់ផ្តើម​ប្រើប្រាស់​វា​បាន ។ ចំពោះ​អ្នក​ជំងឺមហារីក រយៈពេល​២​ម៉ោង​ម្តង ត្រូវ​ផឹក​ពី ១-២ ស្លាបព្រា​បាយ ។ ចំណែក​អ្នក​ដែល​ទើប​មាន​សញ្ញា​នៃ​ជំងឺ​នេះ ហើយ​ដែល​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មហារីក​គប្បី​ផឹក​១​ថ្ងៃ តែ​៣​លើក​បាន​ហើយ គឺ​៣០​នាទី នៅមុន​ពេលបាយ និង​មុន​ពេល​ចូលដេក ។

​សាស្ត្រាចារ្យ Bisto Mermersky សង្កត់ធ្ងន់​ថា សារធាតុ​ចំណុះ​ទាំងនេះ​វា​មាន​គ្រប់គ្រាន់​នូវ​អ្វី​ដែល​សរីរាង្គ​ត្រូវការ ហើយ​វា​ជួយ​ឲ្យ​បណ្តា​មុខងារ​ផ្នែក​ក្នុង​របស់​សរីរាង្គ​បំពេញការងារ​បាន​ល្អ ។ ផ្តើម​ពី​រាងកាយ​មួយ​មាន​សុខភាព​មាំមួន តុល្យភាព នោះ​មិន​ថា​ជំងឺ​អ្វី​ទេ សូម្បី​ជំងឺមហារីក​ក៏​ត្រូវ​ដកថយ​ដោយ​ខ្លួនឯង ៕

Loading...