​អ្នកលក់​នំគ្រក់ «octopus dumpling» នៅក្នុង​ទីក្រុង Hsinchu (​តៃវ៉ាន់​) បាន​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​រូបភាព​ជាច្រើន​ដែល​ក្នុងនោះ​បង្ហាញ​ឲ្យ​ឃើញ​ស្រី​ស្អាត​រូបនេះ​បញ្ចេញ​ភាព​សិច​ស៊ី ជាពិសេស​ផ្តោតទៅលើ​ដើមទ្រូង​ដ៏​ធំ​ទ្រលុកទ្រលន់​របស់​នាង ខណៈពេល​កំពុង​ធ្វើ​នំ​លក់​ដល់​អតិថិជន ។​

​ស្រី​ស្អាត​រូបនេះ​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា Milko គឺជា​តារា​ម៉ូ​ដែល​មួយ​ដួង​នៅ​តៃវ៉ាន់ ។ ហើយ​សកម្មភាព​របស់​នាង​លេចធ្លោ​នៅពេលនេះ ត្រូវបាន​នាង​ឲ្យ​ដឹងថា វា​ជា​ផ្នែក​មួយ​នៃ​ពេលវេលា​ទំនេរ​ពី​ការងារ​របស់​នាង ដើម្បី​ជួយ​លក់​នំ «octopus dumpling» ឲ្យ​បងថ្លៃ​របស់​នាង​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា វត្តមាន​របស់ Milko «​ដើរតួ​» ជា​អ្នកលក់​នំ​ចាក់​ម្សៅ​ស៊ុប​គ្រឿង​សមុទ្រ​ដ៏​ពេញនិយម​នេះ បាន​ទាក់ទាញ​អតិថិជន​មក​ចូល​ទិញ​យ៉ាងច្រើន ដែល​រហូតដល់​ថ្នាក់​តម្រង់​ជួរ​គ្នា​រង់ចាំ​តែម្តង ៕

Loading...