​នេះ​ជា​ខណៈពេលដែល​បុរស​ម្នាក់​នៅមាន​ជីវិត​ដោយសារ​កុំ​បាន​មូ​ក​សុវត្ថិភាព​ដ៏​អស្ចារ្យ ដែល​មនុស្ស​គ្រប់គ្នា​ឃើញ​ហើយ​លាន់មាត់​ថា «​សមតែ​ស្លាប់​» តែម្តង បន្ទាប់ពី​បុរស​ឡប់ៗ​នេះ​ត្រូវ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ទាំង​កម្រោល ខណៈ​ព្យាយាម​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ​១​គ្រឿង ស្ថិតក្នុង​ស្ថានភាព​ផ្លូវ​ដ៏​ចង្អៀត​ដែល​ពុំគួរ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​បែបនេះ​សោះឡើយ ។​



​តាមរយៈ​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង បាន​កំពុង​បើកបរ​ស្របតាម​ទិសដៅ​របស់​វាស​សៀរ​នឹង​ខឿន​ចិញ្ចើមផ្លូវ ប៉ុន្តែ នៅពេលនោះ ស្រាប់តែ​អ្នកជិះ​ម៉ូតូ​ដ៏​ព្រហើន​ម្នាក់ ដែល​បើកបរ​ពី​ខាងក្រោយ បាន​ប្រឹង​ព្យាយាម​វ៉ា​ស្តាំ​ជាមួយ​ស្ថានភាព​ប្រឡោះ​ផ្លូវ​ដ៏​តូចចង្អៀត​បំផុត ក៏បាន​ទង្គិច​នឹង​ខឿន​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​ដួល​ធ្លាក់ចូល​ក្រោម​កង់ឡាន​រថយន្ត​តែម្តង ។​

​ប៉ុន្តែ បុរស​នេះ​ពិត​សំណាង​ណាស់ ដែល​នៅមាន​ជីវិត និង​សូម្បី​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ធំដុំ​នោះទេ ដោយសារតែ​បាន «​មូ​ក​សុវត្ថិភាព​» របស់គាត់​ការពារ​ដ៏​អស្ចារ្យ ដែល​យើង​គ្រប់គ្នា​ពុំ​នឹកស្មាន​ដល់ ។​

​យើង​សង្ឃឹមថា បងប្អូន​គ្រប់គ្នា​ដែលជា​អ្នកជិះ​កង់​ម៉ូតូ បាន​ទស្សនា​វីដេអូ​នេះហើយ គួរ​ប្រុងប្រយ័ត្ន និង​ចៀស​ឆ្ងាយ​ពី​គំរូ​មិនល្អ​របស់​បុរស​នេះ ៕

Loading...