​បុរស​ដែល​បាន​រៀបការ​នឹង​ក្មេងស្រី​អាយុ ១១ ឆ្នាំ បាន​ទ​ទួ​ច​ថា គាត់​នឹង​នៅតែ​រៀបការ​ជាមួយ​នាង ទោះបី​មានការ​ប្រឆាំង​ទំ​ទាស់​នឹង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​យ៉ាងណា​ក៏ដោយចុះ ។​

​បុរស​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​មិនបាន​លួចរ​ត់ទៅ​រៀបការ​ជាមួយ​«​ភរិយា​ទី​៣» ដ៏​ក្មេងខ្ចី​របស់គាត់​ទេ ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍​នេះ​ត្រូវបាន​ព្រមព្រៀង​ដោយ​ឪពុកម្តាយ​របស់​ក្មេងស្រី ដែល​បាន​ចូលរួម​ពិធីមង្គលការ​នៅ Sungai Golok ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ កាល​ថ្ងៃទី​១៨ ខែមិថុនា ។​

​គាត់​បាន​សន្យាថា គាត់​នឹង​ទទួលបាន​សំបុត្រអាពាហ៍ពិពាហ៍ សម្រាប់​ប្រពន្ធ​របស់គាត់​ចុងក្រោយ​នេះ ក្នុង​រយៈពេល​៥​ឆ្នាំ​នៅពេល​គាត់​មាន​អាយុ ១៦ ឆ្នាំ មុនពេល​ពួកគេ​រស់នៅ​ជាមួយគ្នា ។​

​បុរស​មាន​ប្រពន្ធ​ដល់​ទៅ​២ និង​មានកូន​រួចទៅហើយ​រូបនេះ បាន​និយាយថា​៖ «​ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង ចំពោះ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គួរ​ឲ្យ​អស់សំណើច​នេះ មកលើ​រូបខ្ញុំ នៅលើ​បណ្តាញ​សង្គម ព្រោះ​ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ទី​៣​របស់ខ្ញុំ​រួចទៅហើយ​» ។​

​បុរស​រូបនេះ​បាន​និយាយ​នៅពេល​ជួបជុំគ្នា​នៅឯ​ផ្ទះ​របស់គាត់ នៅ Kampung Lalang, Kuala Betis កាលពី​ថ្ងៃទី​០១ កក្កដា ថា​៖ «​ខ្ញុំ​កំពុង​មើល​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់ ដោយសារតែ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​ទាំងនេះ​» ។​

​គាត់​ក៏បាន​ចង្អុល​បង្ហាញថា មុនពេល​រៀបការ​នេះ គាត់​បាន​ជួប​ជាមួយ​ឪពុកម្តាយ​របស់​នាង និង​បាន​ព្រមព្រៀងគ្នា ដើម្បី​គិតគូ​ពិធី​មង្គល​ពន្យារពេល ។​

​មង្គលការ​ពន្យារពេល​នេះ គឺ​កើតឡើង​នៅពេល​គូ​ស្វាមីភរិយា​ខុស​វ័យ​នេះ​រៀបការ​នឹង​គ្នា ប៉ុន្តែ ពួកគេ​មិនទាន់​រួម​រស់នៅ​ជាមួយគ្នា​សម្រាប់​ពេលវេលា​ជាក់លាក់​មួយ ព្រោះ​នឹងត្រូវ​បានអនុញ្ញាត​អាស្រ័យ​ដោយ​គ្រួសារ​កូនកំលោះ និង​កូនក្រមុំ ប៉ុណ្ណោះ ។​

​គាត់​ក៏បាន​បដិសេធ​ការចោទប្រកាន់ថា អាពាហ៍ពិពាហ៍​របស់គាត់ កំពុង​ត្រូវបាន​បំបែកបំបាក់ ដោយសារតែ​ប្រពន្ធ​ទី​១ និង​ទី​២​របស់គាត់ បានស្នើ​សុំ​លែងលះ ។​

​គាត់​បន្ថែមថា ប្រពន្ធ​ទាំងនោះ​របស់គាត់ ពុំដែល​លើកឡើង​ពី​បំណង​របស់​ពួកគេ ដើម្បី​ស្វែងរក​ការលែង​លះ​ទេ ហើយ​ផ្ទុយទៅវិញ បែរជា​ទទួលយក​អាពាហ៍ពិពាហ៍​របស់គាត់ ជាមួយ​ប្រពន្ធ​ទី​៣ ៕ ចន្ទី​