​បុរស​វ័យក្មេង​គ្មាន​សំណាង​ម្នាក់ នៅក្នុង​ប្រទេស​ចិន បាន​ខូចចិត្ត​ជាខ្លាំង បន្ទាប់ពី​មិត្តស្រី​របស់ខ្លួន​ដែល​បាន​សាង​ស្នេហ៍​នឹង​គ្នា ៣ ឆ្នាំ បាន​ច្រានចោល​ជាមួយនឹង​ស្ទៃ​ល៍​សំណើសុំ​រៀបការ​មួយ​នេះ​របស់គាត់ ។​

​បុរស​រូបនេះ​មាន​ឈ្មោះថា Dong អាយុ ២៤ ឆ្នាំ បានសម្រេច​ចិត្ត​ធ្វើ​រឿង​ទាក់ទាញ​មួយ សម្រាប់​ឆាកជីវិត​របស់គាត់ តាមរយៈ​ការ «​តម្លើង​» រូប​បេះ​២​បាញ់​ព្រួយ​១ ពី​ផ្លែ​គូ​លេន ស្ថិតនៅ​កណ្តាល​ស្ពាន​មមាញឹក​មួយកន្លែង នៅក្នុង Xi’an ប្រទេស​ចិន ។​

Dong បាន​ចំណាយលុយ ២​ពាន់​យន់ (​ប្រហែល ៣០០ ដុល្លារ​) ទិញ​ផ្លែ​គូ​លេន​ទាំងនេះ ដើម្បី​បង្កើត​សិ​ល្បះ​ទាក់ទាញ «​រូប​បេះដូង​បាញ់​ព្រួញ​» នេះ រួមជាមួយ​ពាក្យ​ភាសា​អង់គ្លេស «Love» ។​

​នៅពេល​មិត្តស្រី​អាយុ ២៣ ឆ្នាំ របស់គាត់​មកដល់ គាត់​បាន​លុតជង្គង់​ភ្លាមៗ និង​និយាយថា​៖ «​សំណព្វចិត្ត​បង​! បង​ពុំ​មានផ្ទះ​, រថយន្ត ឬ លុយ​ច្រើន​ទេ ប៉ុន្តែ បង​មានតែ​សេចក្តីស្រលាញ់​ពិត​មួយ​នេះ​សម្រាប់​អូន ។ បងអាច​ប្រើ​វា​ដើម្បី​ផ្តល់ជូន​អូន​ប្រកបដោយ​សុភមង្គល ។ តើ​បងអាច​រៀបការ​នឹង​អូន​បានទេ​?» ។​

​ប៉ុន្តែ នារី​រូបនេះ ហាក់​មិន​ចាប់អារម្មណ៍ ហើយ​នាង​គ្រាន់តែ​រើស​ផ្លែ​គូ​លេន​ញ៉ាំ ហើយ​និយាយថា «​អត់​ទេ អ្នកជា​មនុស្ស​ល្ងង់​ខ្លាំងណាស់​» ។ បន្ទាប់ពី​និយាយ​ប៉ុន្មាន​ម៉ាត់​យ៉ាងខ្លី​នេះ នាង​ក៏បាន​ចាក​ចេញពី​កន្លែងកើតហេតុ​នេះ​តែម្តង ។​

​ទោះបី​នាង​បដិសេធ​យ៉ាងនេះ​ក្តី តែ Dong នៅតែមាន​សុ​ទិ​ដិ្ឋ​និយម ដោយ​គាត់​និយាយថា «​បេះដូងរ​បស់បង​ពិតជា​ជូរចត់​ណាស់ ប៉ុន្តែ បង​នឹង​ទទួលយក​ការវិលត្រឡប់​របស់​អូន ។ ពួកយើង​ទាំងពីរ​ពិតជា​រួមរស់​នឹង​គ្នា​មានន័យ​ណាស់​» ។​

Dong ក៏បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ពី​ហេតុផល​ស្ថិតនៅ​ពីក្រោយ​ការបដិសេធ​របស់​នារី​រូបនេះ គឺ​ដោយសារ​ពួកគេ​នៅ​ក្មេង​ពេក ហេតុនេះ​ពុំ​អាច​រៀបការ​នឹង​គ្នា​បានទេ ៕