​ពិតជា​នឹកស្មាន​មិន​ដល់​ថា បន្ទាប់ពី​ដកខ្លួន​ឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ ស្រាប់តែ​ថ្ងៃនេះ គេ​ឃើញ​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត ពី​ជីវិត របស់​តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​កំលុង​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៥ គឺ​លោក ចាន់ សម័យ បាន​ធ្លាក់ខ្លួន​យ៉ាងខ្លាំង ដល់​ថ្នាក់​ប្រកប​របរ​នេសាទ​ត្រី​ចិញ្ចឹមជីវិត ។



​ជាការ​ពិតណាស់ លោក ចាន់ សម័យ បាន​អន្ទង​ចិត្ត​យុវវ័យ​នាង​កំលុង​ឆ្នាំ ២០០៣ និង ២០០៥ ឱ្យ​ជាប់ចិត្ត​ជាមួយ​បទ​ចម្រៀង​ជាច្រើន​របស់លោក​ដែលមាន​ដូចជា​បទ «​មិន​ស្រឡាញ់​អូន​មិនបាន​» «​ស្តង់ដា​ស្រី​ស្អាត​» «​សុំ​មេមាន់​» ព្រមទាំង​មាន​បទ​ញាក់ និង​ក​ន្ទ្រឹ​ម​ជាច្រើន​បទ​ទៀត ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់លោក​ល្បីល្បាញ​យ៉ាងខ្លាំង ។

​ក្រោយមក​គេ​ដឹងថា អ្នកចម្រៀង​សំឡេង​ស្រទន់​ខាងលើនេះ បាន​ដកខ្លួន​ពី​សិល្បៈ ដោយ​គេ​ដឹងថា លោក​បាន​ទៅ​បោះ​ទន់​រកស៊ី​ជា​គ្រួសារ ហើយ​មិន​នឹកស្មានថា ពេលនេះ​ស្ថានភាព​របស់លោក​ប្រែជា​យ៉ាប់យ៉ឺន សូម្បី​សម្រស់​ដែល​ធ្លាប់​ស្រស់​សង្ហា ប្ដូរ​មកជា​សម្បុរ​ស្រអាប់​ខ្មៅ​មើល​សឹងតែ​មិន​ស្គាល់ ។ សូមបញ្ជាក់ថា បើតាម​ប្រភព​ជិតស្និទ្ធ​របស់លោក ចាន់ សម័យ បានឱ្យដឹងថា បច្ចុប្បន្ន​លោក​កំពុងមាន​ជំងឺ​ប្រចាំកាយ ឆួល​ក្ដៅ​ចង្កេះ​ខ្នង ពុំ​រសាយ​ឡើយ ៕

 

Loading...