​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ត្រូវបាន​គេ​ថត​បាន​គួរ​ឲ្យ​អាម៉ាស់ ខណៈពេល​កំពុង​ព្យាយាម​បៀតបៀន​ផ្លូវភេទ​ក្មេងស្រី​ជំទង់​ស្រស់​ស្អាតម្នាក់ ពី​ខាង​ក្រោយខ្នង​​នាង នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​មួយ នៅ Chuchura Handlum Mela ស្ថិត​ក្នុង​រដ្ឋ Wes Bengal ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី៦ មិថុនា ។



វីដេអូ​នៃ​ហេតុការណ៍​ដ៏​ហួសចិត្ត​បំផុត​នេះ ត្រូវបាន​គេ​បង្ហោះ​ឡើង​បណ្តាញ​សង្គម និង​ទទួល​ការជេរប្រមាថ​យ៉ាងខ្លាំងក្លា ពី​សំណាក់​មនុស្ស​បញ្ចេញ​កំហឹង​​ជាច្រើន ហើយពួក​គេ​ក៏​បាន​ស្នើ​ប៉ូលីស​ចាត់​វិធាន​ការណ៍​​ឲ្យ​បាន​ចាស់​ដៃ​ ទៅ​លើ​បុរស​រូបនេះ​ ​ដើម្បី​ជា​ការ​ព្រមាន​​កុំឲ្យ​ប្រ​ព្រឹត្ត​ទង្វើ​មិនសម​រម្យ​បែបនេះ​ទៀត ។​

​ក្នុង​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​តណ្ហា​ក្រាស់​កញ្ចាស់​ក្បាល​រូបនេះ បាន​ឈរ​នៅជាប់​ពី​ខាងក្រោយ​ក្មេងស្រី​ជំទង់​ស្លៀក​សំ​ពត់​ខ្លី​ម្នាក់ ដែលកំពុង​ឈរ​ទស្សនា​ការ​ជិះ​កម្សាន្ត​​ជាមួយ​ម្តាយ​​របស់​នាង នៅក្នុង​ពិព័រណ៍​នេះ​ ។ បុរស​នេះ​បន្ទាប់មក បាន​យក​ខ្លួន​ទៅ​ផ្អឹប​នឹង​គូទ​របស់​នាង រួច​ព្យាយាម​បៀតបៀន​ផ្លូវភេទ​តែម្តង ។ ទង្វើ​ដ៏​កំហូច​របស់​បុរស​នេះ បាន​បន្ត​ជាច្រើនលើក ក្នុង​រយៈពេល​ជិត​១​នាទី ទើប​នាង​ដឹងខ្លួន ។​

​បុរស​រូបនេះ បានបង្ហាញ​ឥរិយាបទ​ហាក់​ធ្វើ​ពុំ​ដឹង​អ្វីៗ​កើតឡើង បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​បាន​ប្រតិកម្ម ហើយ​នាង​ក៏បាន​ចាក​ចេញពី​គាត់​ផងដែរ ៕

Loading...