គេ​អាច​ធ្វើ​ដំណើរ​តាម​រថក្រោះ​តិច​ជាង​បី​ម៉ោង​ពី​ព្រំដែន​រុស្ស៊ី​ ដោយ​កាត់​តាម​វាល​ស្មៅ​ធំធេង​និង​ព្រៃ​នៃ​តំបន់​បាល់ទិក​ទៅ​កាន់​មូលដ្ឋាន​យោធា​ Tapa​ ក្នុង​ប្រទេស​អេស្តូនី។​



មូលដ្ឋាន​យោធា​នេះ​ធ្លាប់​ជា​មូលដ្ឋាន​របស់​កង​ទ័ព​រុស្ស៊ី​ តែ​នៅ​ពេល​នេះ​មូលដ្ឋាន​Tapa ​មាន​ក្រុម​ទាហាន​អង្គការ​អូតង់​មួយ​ពាន់​នាក់​គឺ​ទាហាន​អង់គ្លេស​៨០០​នាក់​និង​ទាហានដាណឺម៉ាក់​២០០​នាក់ ហើយ​មានកង​ក្រោះ, កង​រថ​ពាស​ដែក​និង​កង​កាំភ្លើង​ផង​ដែរ។

ក្រុម​ទាហាន​អូតង់​ទាំង​នេះ​ជា​ផ្នែក​មួយ​ផ្លូវការ​នៃ​ក​ម្មវិធី​វត្តមាន​ឆ្ពោះ​ទៅ​មុខ​ដែល​បាន​ត្រូវ​ពង្រឹង​ (Enhanced Forward Presence) របស់​សម្ព័ន្ធភាព​នេះ​ដែល​បាន​ត្រូវ​យល់​ព្រម​កាល​ពី​ឆ្នាំ​២០១៦​ ហើយ​ដែល​មាន​គោលដៅ​ធ្វើ​ការ​រារាំង​ដល់​ការ​លុក​លុយ​ណា​មួយ​ទៅ​ក្នុង​ពួក​រដ្ឋ​ក្នុង​តំបន់​បាល់ទិក។​

រឿង​ក្រៅ​ផ្លូវ​ការ​ វត្តមាន​របស់​ក្រុម​ទាហាន​ទាំង​នេះ​បាន​ត្រូវ​និយាយ​យោង​ជា​ញឹក​ញយ​ថា ​ជា​កង​កម្លាំង​ខ្សែ​បំផ្ទុះ​គ្រាប់​បែក (tripwire’force) ដែល​មាន​ន័យ​ថា​ការ​ឈ្លាន​ពាន​ណា​មួយ​ដោយ​ប្រទេស​រុស្ស៊ី​នឹង​នាំ​ឱ្យ​មាន​អន្តរាគមន៍​របស់​អង្គការ​អូតង់​ដើម្បី​ការពារ​ប្រទេស​អេស្តូនី។

កង​កម្លាំង​ស.រ.អា.​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ដើម្បី​បំពេញ​មុខ​នាទី​ស្រដៀង​គ្នា​នេះ​ដែរ​ហើយ​ក៏​មាន​ក្រុម​ទាហាន​ត្រៀម​ប្រយុទ្ធ​តាំង​ទី​ក្នុង​ប្រទេស​ឡេតូនី និង​ប្រទេស​លីទុយអានី​ ផង​ដែរ៕ ប្រភព៖ VOA

Loading...