លោក​ប្រធានា​ធិបតី​ស.រ.អា.​ ដូណាល់​ ត្រាំ​ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហិលស៊ីនគី​ ប្រទេស​ហ្វាងឡង់ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ដើម្បី​ជួប​ជាមួយ​មេ​ដឹក​នាំ​រុស្សី​ Vladimir Putin ​ដោយ​ចាក​ចេញ​ពី​ពួក​សម្ព័ន្ធមិត្ត​នៃ​អង្គការ​អូតង់​របស់​លោក—​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​អង់គ្លេស​ផង។



អង់គ្លេស​មាន​ការ​រង្គាស​ចិត្ត​ព្រម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​អំពី​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ទាក់​ទង​ជាមួយ​ប្រធានា​ធិបតី​អាមេរិកាំង​រូប​នេះ​ដែល​មាន​របៀប​ធ្វើ​ការ​ងារ​ប្លែក​ពី​របៀប​ធម្មតា​ហើយ​ដែល​ហាក់​ដូច​ជា​គ្មាន​មនោសញ្ចេតនា​អំពី​សម្ព័ន្ធភាព​នៃ​ក្រុម​បស្ចឹម​ប្រទេស​ព្រម​ទាំង​មិន​បាន​គិត​គូរ​អំពីសុជីវធម៌​ខាង​ការ​ទូត​ឡើយ។

នៅ​ក្រោយ​ការ​ប្រជុំ​គ្នា​កាលពី​ពាក់​កណ្តាល​សប្តាហ៍​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក​ ដែល​នៅ​ទី​នោះ​លោក ត្រាំ​ បាន​ចោទ​ប្រកាន់​ពួក​អឺរ៉ុប​ថា​មិន​អើ​ពើ​នឹង​កាតព្វកិច្ច​របស់​ខ្លួន ហើយ​មាន​គេ​បាន​រាយការណ៍​មក​ថា​លោក​ក៏​បាន​ព្រលយ​ពាក្យ​ដែរ​ថា​ស.រ.អា.​ប្រហែល​ដក​ខ្លួន​ថយ​ចេញ​ពី​អង្គការ​អូតង់​ប្រសិន​បើ​ពួក​ប្រទេសជា​សមាជិក​នៃ​អង្គការ​នេះ​ក្នុង​ទ្វីប​អឺរ៉ុប​មិន​បង្កើន​ចំណាយ​ខាង​កិច្ច​ការពារ​ប្រទេស​ពួក​គេ​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ។​

ពួក​មន្ត្រី​អឺរ៉ុប​ខ្លះ​និយាយ​ថា​ នៅ​ពេល​នេះ​ទ្វីប​អឺរ៉ុប​គួរ​ចាប់​ផ្តើម​គិត​គូរ​អំពី​ផែនការ​ការពារ​ប្រទេស​ដោយ​គោរព​តាម​គោលការណ៍​នៃ​អង្គការ​អូតង់។

ការ​ផ្តើម​គំនិត​ខាង​កិច្ចការ​ពារ​ប្រទេស​ឆ្លង​កាត់​ព្រដែន​អឺរ៉ុប​បាន​ត្រូវ​គ្រោង​រួច​ស្រេច​ហើយ​ដូច​ជា​កង​កម្លាំង​ប្រតិកម្ម​រហ័ស​អង់គ្លេស​-​បារាំង​ជា​ដើម​ទំនង​ជា​នឹង​ត្រូវ​ជំរុញ​លឿន​ជាង​មុន​ដោយ​រដ្ឋាភិបាល​អឺរ៉ុប​នៅ​ក្រោយ​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​ក្នុង​សប្តាហ៍​នេះ៕ ប្រភព៖ VOA