ភ្នំពេញ ​៖ បើ​តាម​សេចក្ដីជូនដំណឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៖ នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា នឹង​មាន​ជំនួប​រវាង​លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប និង​គណៈប្រតិភូ​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាន់​ខ្ពស់​មក​ពី​សហគម​ន៍​អឺរ៉ុប ចំនួន​៣២​រូប ដូចជា​សមាជិក​ព្រឹទ្ធសភា និង​មាជិក​រដ្ឋសភា មក​ពី​សហគមន៍​អឺរ៉ុប នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។​



​ជំនួប​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត នៅ​កម្ពុជា មុន​ពេល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ៕​