​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូក​សរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល រហូត​ដល់​បញ្ចប់​ជា​ស្ថាពរ នៅ​សាលសន្និសីទ គ​.​ជ​.​ប​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​៣​ខែ​សីហា​នេះ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ត្រូវបាន​ចាត់តាំង​ជា​៤​ក្រុម​ធំ រួមមាន​៖ ១) ក្រុម​សម្របសម្រួល​ថ្នាក់កណ្តាល ២) ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ៣) ក្រុម​កំណត់​បែងចែក​អាសនៈ និង​៤) ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​។ ដោយឡែក​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥ ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ដូចខាងក្រោម​៖