យ៉ាង​ហោច​គណ​បក្ស​ចំនួន​ពីរ​ដែល​ចូល​រួម​ការ​បោះឆ្នោត​ថ្ងៃ​ទី២៩​​ខែ​កក្កដា​កន្លង​មក​នេះ ​បាន​ចេញ​មុខ​មក​ប្រកាស​ថា​ពួក​គេ​មិន​ទទួល​​ស្គាល់​​លទ្ធ​ផល​​បោះ​ឆ្នោត​នេះ​ទេ​​ដោយ​ថា​មាន​ភាព​មិន​ប្រ​ក្រ​តី​ជា​ច្រើន​។ ​គណ​បក្ស​ទាំង​នេះ​គឺ​ពុំ​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​នោះ​ឡើយ​។​ ​ជាមួយនឹង​ការ​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​បែប​នេះ ​លោក ​ហួន ​រាជ​ចំរើន​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ក៏​បាន​ព្រមាន​ធ្វើបាតុកម្ម​ផង​ដែរ​។ចំណែក​គណ​បក្ស​​រស្មី​​ខេមរា​​ ​​ក៏​បាន​ប្រកាស​​មិន​​ទទួល​​ស្គាល់​​លទ្ធផល​​នៃ​​ការ​​បោះ​ឆ្នោត​​នេះ​ដែរ​។ ​ក្នុង​​លិខិត​​ជូន​​ដំណឹង​ចុះ​ថ្ងៃ​​ទី​​៣១​ កក្កដា ​​​​ផ្ញើ​​ទៅ​​កាន់​​ស្ថានទូ​ត​​ចំនួន​​៨ ​ប្រធាន​​គណ​បក្ស​​រស្មី​​ខេមរា​​ លោក​ ស៊ិន ​សុភាព​ បញ្ជាក់ថា ​ការ​​មិន​​​ទទួល​​ស្គាល់​លទ្ធផល​​បោះ​ឆ្នោត​នៅពេល​នេះដោយ​​សារ​​ការ​​បោះឆ្នោត​​មិន​​មាន​​ភាព​​សេរី​​ ត្រឹម​​ត្រូវ​​ និង​​យុត្តិធម៌​៕ ប្រភព៖ RFI