បន្ទាយ​មាន​ជ័យ ​៖​ មណ្ឌលជីវិតថ្មីភ្នំបាក់បានព្យាបាលជនរងគ្រោះ ដោយសារគ្រឿងញៀន តាមរយៈការធ្វើចលនាលំហាត់ប្រាណ​ អប់រំចិត្តសាស្រ្ត​ ធ្វើពលកម្ម​ អនាម័យ​ លេងកីឡា​ ហើយបាន​ព្យាបាល​និង​ស្តារ​នីតិសម្បទា​ និង​សមាហរណកម្ម​អ្នក​ញៀនថ្នាំ ​ដែល​បានជា​សះស្បើយ​ជាង​៤៧០០​នាក់ ​ក្នុង​នោះ​ស្ត្រី​៣០១​នាក់​។



នៅ​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​-​ថៃ​ ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោកប៉ា​ស្ក​ន​ វា​និ​ច​ស៊ី​រី​ និង​លោក អ៊ុំ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ ​បាន​ទស្សនា​មណ្ឌល​ព្យាបាល​អ្នក​ញៀន​ជិ​វិត​ថ្មី​ភ្នំ​បាក់​ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ខេត្ត​ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​ក្នុង​ឱកាស​នោះ​ លោក​ ភា​ មា​និ​ត​ អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ខេត្ត​ និង​ជា​តំណាង​គណៈ​គ្រប់គ្រង​មណ្ឌល​បាន​ប្រសាសន៍​ថា​ មក​ទល់​បច្ចុប្បន្ន​បាន​ព្យាបាល​និង​ស្តារ​នីតិសម្បទា​ និង​សមាហរណកម្ម​អ្នក​ញៀន​ដែល​បានជា​សះស្បើយ​បាន​ជាង​៤៧០០​នាក់​ក្នុង​នោះ​ស្ត្រី​៣០១​នាក់​ហើយ​។​

លោក អ៊ុំ​ រាត្រី​ អភិបាលរង​ខេតត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ​បាន​ថ្លែងថា​ មណ្ឌល​ជី​វិត​ថ្មី​ភ្នំ​បាក់​បាន​ព្យាបាល​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន ​តាម​រយៈ​ការ​ធ្វើ​ចលនា​លំ​ហាត់ប្រាណ​ អប់រំ​ចិត្តសាស្ត្រ​ ធ្វើ​ពលកម្ម​ អនាម័យ​ លេង​កីឡា​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កសិកម្ម​ ចិញ្ចឹម​មាន់​ ដាំ​បន្លែ​ ចឹ​ញ្ចឹ​ម​ត្រី​ កង្កែប​ ជ្រូក​ កែ​ច្នៃ​ផ្លែ​ឈើ​ កាត់ដេរ​ក្រណាត់​ជូត​ជើង​ និង​កម្រាល​ជូត​ជើង​ ។​

​ជាមួយ​គ្នា​នេះ​ លោក​ ប៉ា​ស្ក​ន​ វា​និ​ច​ស៊ី​រី​ បាន​ថ្លែង​នូវ​កោត​ស​រសើរ​ដល់​គណៈ​គ្រប់គ្រង​មណ្ឌល​ និង​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ​ដែល​បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ខ្លួន ​ដើរទៅ​មុខ​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល ​អ្នក​ញៀន​គ្រឿងញៀន​ ឲ្យ​បានជា​សះស្បើយ​ និង​ធ្វើ​សមាហរណកម្ម​ទៅ​រស់នៅ​សហគមន៍​មូលដ្ឋាន​វិញ ​ក្លាយជា​ពលរដ្ឋ​ល្អ ​ចូលរួម​កសាង​ប្រទេស​ជាតិ​៕

 

Loading...