​ភ្នំពេញ ​៖ ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា រវាង កាណាដា និង UNDP លើ​កិច្ចព្រមព្រៀង​ថវិកា​ជំនួយ លើ​វិស័យ​បោសសំអាត​មីន​នៅ​កម្ពុជា​។ រដ្ឋាភិបាល​កាណាដា បានប្រកាស​បន្ដ ជំនួយ​គាំទ្រ​ការ​បោសសំអាត​មីន នៅ​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​កម្ពុជា គ្មាន​គ្រាប់មីន​ត្រឹម​ឆ្នាំ​២០២៥​។​

​បើ​យោង​តាម​សេចក្ដី ប្រកាស​ព័ត៌មាន របស់​អាជ្ញាធរ​មីន បានបញ្ជាក់​ថា ចាប់ពី​ឆ្នាំ​១៩៩៤ មក​រដ្ឋាភិបាល​កាណាដា បាន​ចូល​រួម វិភាគ ទាន​ប្រមាណ​៥០​ដុល្លារ លើក​កិច្ចការងារ​បោសសម្អាត​មីន និង​ថវិកា​បន្ថែម​សម្រាប់​ជំនួយ​ជនរងគ្រោះ​។ រដ្ឋាភិបាល​កាណាដា មាន​ក្ដី​រីករាយ​ក្នុង​ការ​បន្ដ​រួម​ចំណែក​លើ​វិស័យ​មីន នៅ​កម្ពុជា​នេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​សម្រេច​គោលដៅ កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥​ដោយ បាន​រួមសហការ​​យ៉ាងរឹងមាំ ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ទទួលបាន​ជោគជ័យ​លើ​កិច្ចការ​នេះ​។ ដើម្បី​ជួយ​សម្រេច​គោលដៅ កម្ពុជា​គ្មាន​មីន ត្រឹម​ឆ្នាំ​២០២៥ រដ្ឋាភិបាល​កាណាដា បានប្រកាស​បន្ដ​ជំនួយ​គាំទ្រ ការ​បោសសំអាត​មីន នៅ​កម្ពុជា​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន បាន​ដកស្រង់​សំដី​របស់ លោកស្រី Allison Stewart ភារៈធារី​នៃ​ការិយាល័យ​កិច្ចការ ស្ថានទូត​កាណាដា ដោយ​អ្នកស្រី​បាន​ថ្លែងថា ចាប់ពី​ឆ្នាំ​១៩៩៤​មក រដ្ឋាភិបាល​កាណាដា បាន​ចូល​រួមវិភាគទាន​ប្រមាណ​៥០​លាន​ដុល្លារ លើក​កិច្ចការងារ​បោសសម្អាត​មីន និង​ថវិកា​បន្ថែម​សម្រាប់​ជំនួយ​ជនរងគ្រោះ​។ រដ្ឋាភិបាល​កាណាដា មាន​ក្ដី​រីករាយ​ក្នុង​ការ​បន្ដ​រួម​ចំណែក​លើ​វិស័យ​មីន នៅ​កម្ពុជា​នេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​សម្ដែង​ការ​កោត​ស​សើរ​ចំពោះ​សកម្មភាព​មនុស្សធម៌ របស់​រដ្ឋាភិបាល​កាណាដា ដែល​បាន​បន្ដ​ផ្ដល់​នូវ​ការគាំទ្រ លើ​វិស័យ​សកម្មភាព​កំចាត់មីន នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥​ដោយ បាន​រួម​សហការ​គ្នា​យ៉ាង​រឹងមាំ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ជោគជ័យ​លើ​កិច្ចការ​នេះ​៕