​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ៖ មក​ដល់​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រយ៍ និង​អភិបាល​រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត ហើយ​ប្រសិន​មិន​មាន​ពាក្យបណ្តឹង ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ ពី​ចំនួន​អាសនៈ​សម្រាប់ នីតិកាល​ទី​៦ ។​



​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្ដេច​ក្រឡាហោម បាន​ថ្លែងថា ហេតុ​នេះ​សូម​សមត្ថកិច្ច រួមមាន គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ គណៈបញ្ជាការ​ឯកភាព គ្រប់​ថ្នាក់​យកចិត្តទុកដាក់ ចាត់ចែង​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបាន​ល្អ​ប្រសើរ ការពារ​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ ជា​ប្រវត្តិសាស្ត្រ​នេះ ៕

Loading...