​តាម​AFP ដែល​ដកស្រង់​សម្ដី​ប្រមុខ​ការទូត​កូរ៉េខាងជើង Ri Yong-ho ប្រកាស​កាលពី​ថ្ងៃទី​១០​សីហា​ថា ប្រទេស​នេះ​នឹង​រក្សាទុក​«​បញ្ញវន្ដ​នុយក្លេអ៊ែរ​» ដើម្បី​បម្រុង​ទុក​ក្នុងករណី​ដែល​អាមេរិក​បន្ដ​គោលនយោបាយ​សង្គ្រាម​។​



​លោក Ri ពោលថា​៖«​កិច្ចព្រមព្រៀង​នេះ​ជាមួយ​អាមេរិក​គឺ​ពិបាក ដោយហេតុថា ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ អាមេរិក​ចាំបាច់​ត្រូវ​អនុត្ត​ន៍​ឱ្យ​បានល្អ​នូវ​ការសន្យា​របស់ខ្លួន ប៉ុន្ដែ​ពួកគេ​បែរជា​បដិសេធ​ពុំ​ធ្វើបែបនេះ ។​

​មកទល់​បច្ចុប្បន្ន សមត្ថភាព​ពិតប្រាកដ​របស់​កូរ៉េខាងជើង​នៅតែ​ជា​រឿង​អា​ច៌​កំបាំង ទោះបីជា​អាមេរិក​និង​កូរ៉េខាងត្បូង​សុទ្ធសឹង​ទទួលស្គាល់​ពី​ការរីកចម្រើន​របស់​ប្រទេស​នេះ​។​

​តាម​កាសែត​The Korea Times ក្រៅពី​ក្បាល​គ្រាប់​នុយក្លេអ៊ែរ កាំជ្រួច​អន្ដរទ្វីប គ្រាប់បែក​plutonium និង​បច្ចេកវិជ្ជា​ដែល​បាន ប្រកាស​នោះ សមត្ថភាព​នៃ​កម្មវិធី​ទាំងនោះ​កំពុងស្ថិត​នៅក្នុង​«​ខួរក្បាល​»​របស់​មេដឹកនាំ​ថ្នាក់ជាតិ​២០០​នាក់ អ្នកជំនាញ​២០០០​នាក់​និង​អ្នកបច្ចេកទេស​៦០០០​នាក់ ហើយ​នេះ​គឺជា​សន្លឹក​អាត់​នៃ​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​ប្រទេស​នេះ​។​នេះឯង​ក៏​ជា​មូល​ហេតុដែល​ប្រមុខ​ការទូត​អាមេរិក​Mike Pompeo ក្នុង​ដំណើរ​ទៅកាន់​ព្យុងយ៉ាង​កាលពី​ខែឧសភា បាន​សំណូមពរ​ឱ្យ​រដ្ឋការ​មេដឹកនាំ Kim Jong-un បញ្ជូន​កងកម្លាំង​ជំនាញការ​នេះ​ទៅកាន់​ប្រទេសក្រៅ​៕

Loading...