​ខេត្ត​ព្រះសីហនុ ​៖ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន ចំនួន​ពីរ​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយពេល​ជន​ជាតិចិន ទាំង​ពីរ​នាក់ បាន​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយមាន​មនុស្ស​ស្លាប់ និង​របួស ចំនួន ០២​ករណី​ផ្សេងៗ​គ្នា​៖



១-​ជន​សង្សយ័​ឈ្មោះ FANG GUANG FENG ភេទ ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EC3926985 ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតនៅក្នុង​ភូមិ​គី​រី​វ័ន ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

២-​ជន​សង្សយ័​ឈ្មោះ CHENG GIMAN ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E00498881 ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ លើផ្លូវ​វិថី​ឯករាជ្យ ត្រង់ចំណុច ស្តុប​៣៣៣ ស្ថិតនៅក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​៕