​ភ្នំពេញ ៖ ថ្ងៃ​ចន្ទ ទី​១៣ ខែ​សីហា​ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ​​ពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ខែកក្កដា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោកនាយ​ឧត្ដមសេនីយ៍​មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​



​លោកនាយ​ឧត្ដមសេនីយ៍​អគ្គលេខាធិការ បានបញ្ជាក់​ថា កិច្ចប្រជុំ​មាន​ពិនិត្យ​លើ​របាយការណ៍​ដោយ​សង្ខេប​នូវ​លទ្ធផល​ពី ការចូលរួម​សិក្ខាសាលា​អាស៊ាន ស្ដីពី​កិច្ចសហប្រតិបត្តិកា​រ​បណ្ដាញ​ឃ្លាំ​មើល​គ្រឿងញៀន​លើក​ទី​៦ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿង​ញៀន​ថៃ ONCB​ពី​ថ្ងៃ​ទី​៩-១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ ។ ការត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី កម្ពុជា​-​ថៃ ។ ពិនិត្យ និង​កែសម្រួល លើ​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ខែកក្កដា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ខែសីហា ឆ្នាំ​២០១៨ ។​

​មតិ​បូក​សរុប​ណែនាំ​បិទ​អង្គប្រជុំ ដោយ​លោក នាយ​ឧត្ដមសេនីយ៍ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ កែសម្រួល​ទៅលើ​ខ្លឹមសារ​មួយ​ចំនួន ឲ្យ​កាន់តែ​មាន​ការ​ស៊ីជម្រៅ ក្នុង​ការទប់ស្កាត់ លប់បំបាត់​ការជួញដូរ ការប្រើប្រាស់ ជាពិសេស​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕