​មី​យ៉ាន់​ម៉ា​៖ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEAVF Southeast Asian Vovinam Championship កីឡាករ កីឡា​ការិនី កម្ពុជា ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​២៩​គ្រឿង ក្នុងនោះ​មេដាយមាស​ចំនួន​៦​គ្រឿង មេដាយប្រាក់​ចំនួន​៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១៥​គ្រឿង ដែល​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ព្រមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។​



​សូមជម្រាបថា​ប្រតិភូ​កីឡា​កម្ពុជា​សរុប​ចំនួន​២៤​រូប ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម លើក​ទី​៥ ឆ្នាំ​២០១៨ នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា កម្ពុជា​បាន​បញ្ជូន​កីឡាករ​វ៉ូ​វី​ណា​ម​ចំនួន​២៤​នាក់ ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​វ៉ូ​វី​ណា​ម​អាស៊ីអាគ្នេយ៍​លើក​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស មី​យ៉ាន់​ម៉ា ព្រមទាំង​ទទួលបាន​មេដាយ​សរុប ២៩​គ្រឿង ក្នុងនោះ​មេដាយមាស​ចំនួន​៦​គ្រឿង មេដាយប្រាក់​ចំនួន​៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១៥​គ្រឿង​៕ ​