ខេត្ត​ស្វាយ​រៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្ត​ស្វាយ​រៀង​នៅ​ ព្រឹក​ថ្ងៃ​អង្គារ ០៣​កើត ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទី​តាំង​សាង​សង់​ទីសក្ការៈបូជា (លោក​តាគង់ យាយដើង)ស្ថិត​នៅ ខាង​កើត​មន្ទីរគណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ខេត្ត​ស្វាយ​រៀង ក្នុង​ភូមិ​មេ​ភ្លើង សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្ត​ស្វាយ​រៀង។ ពិិិិធីក៍​នេះ​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​សំណាក់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គយត្រ​បែក លោក អ៊ុយ ថន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្វាយ​រៀង និង​ក្រុម​ការ​ងារ រួម​ទាំង​ក្រុម​ជាង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទី​តាំង​សាង​សង់់ទីី សក្ការៈបូជា (លោក​តាគង់ យាយដើង) ។



សូម​បញ្ជាក់​​ផង​ដែរ​ថា កន្លង​មក​នៅ​ខេត្ត​ស្វាយ​រៀង​ពេល​មាន​ពិធី​បុណ្យ​ជាតិ ឫ​ពិធី​សំខាន់ៗ​ផ្សេងៗ​ក្នុង​ខេត្ត ដូចជា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ (សង្ក្រាន្ត​ស្វាយ​រៀង) បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​អ៊ុំទូក​នៅ​ទន្លេ​វ៉ៃគោទំនប់តាណេង ពិសេស​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័លឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង…ជា​ដើម ថ្នាក់​​ដឹក​នាំ​ខេត្ត រួម​ទាំង​មន្ត្រី​រាជការ​ក្នុង​ខេត្ត តែង​តែ​បាន​អញ្ជើញ​មក​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន​សម្រាប់​ការ​រៀបចំ​ពិធី​ទាំង​នោះ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែល​មាន​ជំនឿ​ក៏​តែង​តែ អញ្ជើញ​ចូល​អុចធូប​បួងសួង​សុំ​សេចក្តី​សុខ​សប្បាយ​ពី​លោក​តាគង់ យាយដើង​នៅ​ទី​នេះ​ផង​ដែរ ៕