បន្ទាប់​ពីកា​វាយ​ប្រហារ​ឥតបង្អង់​ដៃ​ហើយ​និង​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្នែក​នា​នា​នៅ​ក្នុង​ប្រទេស ​ការ​វាយ​ប្រហារ​អត្តឃាត​កាល​ពី​ថ្ងៃ​ពុធ​ទៅ​លើ​ក្រសួង​អប់​រំ​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​បាន​សម្លាប់​មនុស្សជិត​៥០​នាក់ ​កំពុង​សាក​ល្បង​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គា​នីស្ថាន។

​ការ​ផ្ទុះ​នៅបណ្ឌិត​សភា Mowoud ​នៅ​ផ្នែក​មួយនៃ​ទីក្រុង​ដែល​គ្រប់​គ្រង​ដោយ​និកាយ​ស៊ីអ៊ីដ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​និស្សិត​កំពុង​ប្រឡង​ចូល​រៀម​សាកល​វិទ្យាល័យ។ ​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​បដិសេធ​ពុំ​ទទួល​ខុស​នោះ​ទេ។​ ការ​វាយ​ប្រហារ​កាល​ពី​ពេល​មុន​ទៅ​លើ​ពួក​និកាយ​ស៊ីអ៊ីដ​នៅក្នុង​រដ្ឋធានី​កាប៊ុល ​បាន​អះអាង​ទទួល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

​កាល​ពី​ព្រឹក​ថ្ងៃពុធ ​ក្រុម​តាលីបង់​បាន​វាយ​ឆ្មក់​បន្ទាយយោធា​នៅ​ក្នុង​ទីក្រុង​ Baghlan ​នៅភាគ​ខាងជើង​អាហ្វហ្គានីស្ថាន​ដោយ​បាន​សម្លាប់​បុគ្គលិក​សន្តិសុខ​៤០​នាក់​នៅ​តំបន់​ភាគ​ខាង​ជើង​អាហ្វហ្គានីស្ថាន។

​កើត​ជិត​ពេល​ដំណាល​គ្នា ​ក្រុម​តាលីបង់​ប្រដាប់​ដោយ​អាវុធ្ធ​បាន​វាយ​សង្គ្រប់​ស្ថានីយ​ឆែកឆេរ​ប៉ូលិស​នៅ​ជិត​ទីក្រុង Qalal Cityនៅ​ក្នុង​ខេត្ត Zabul ដោយ​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​រាប់​សិប​នាក់។​ពួក​តាលីបង់​រាប់​សិប​នាក់​ទៀត​ក៏​ត្រូវ​បាន​សម្លាប់នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ។

​កាល​ពី​មួយថ្ងៃ​មុន ពួក​តាលីបង់​បាន​កាន់កាប់​បន្ទាយ​យោ​ធា​មួយ​ទៀតនៅ​ជិត​ខេត្ត Faryab ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​២​ថ្ងៃ។​ ពួក​មន្ត្រី​និ​យាយថា ទាហាន​៤០​នាក់នៃ​ទាហាន៧០​នាក់​បាន​ត្រូវ​ពួក​តាលីបង់​ឡោមព័ទ្ធ។

ក្នុង​ខណៈ​នោះ​ដែរ ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​អាហ្វហ្គានីស្ថាន ​បានព្រមាន​ពី​ផល​វិបាក​ខាង​មនុស្សជាតិ​ផ្សេងៗ​ទៀត៕ ប្រភព៖ VOA