​ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ហើមពោះ បំបាត់រោគ​ក្អក ថ្នាំ​ធ្វើឱ្យ​បែក​ញើស និង​ជួយ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​ផ្សេងទៀត​សម្រាប់​រាង្គ​កាយ​ទាំងមូល​។​

​សារធាតុ​សំខាន់​របស់​ខ្ញី​គឺ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​, សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​ហឺរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការព្យាបាល​គឺ​ដោយសារ​ជាតិ​ហឺរ​របស់​វា​។​

​អ្នក​អាច​ប្រើ​ខ្ញី​សម្រាប់​ការព្យាបាល​ដូចជា​៖

– រកកល​ចង់​ក្អួត​, ក្អួត​, ពុល​ពេល​ធ្វើដំណើរ​តាម​យាន្ត​ជំ​និះ​, ដំណើរ​វិលមុខ​, ដំណើរ​ចាញ់​គភ៌​របស់​ស្ត្រី​។​

– បាត់បង់​ចំណង់​បរិភោគ​អាហារ​។​

– ឈឺ​ពោះ​, ការពិបាក​ក្នុង​ការរំលាយ​អាហារ​, ហើម​ពោះ​, និង​ឆ្អល់ពោះ​។​

– ជួយ​សម្រួល​លំហូរ​ទឹក​ប្រមាត់​។​

– ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​, ក្អក​, និង​ក្តៅខ្លួន​។​

– បន្ថយ​កូលេ​ស្តេ​រ៉ុល​

– សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​

– និង​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕