​ភ្នំពេញ ​៖​ នា​ព្រឹក​ថ្ងៃទី​១៩​សីហា​នេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តំកល់​តាំង​ជា​សាធារណៈ​នូវ​កី​តម្បាញ​រចនាបទ​បុរាណ និង​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ​។​

គួ​បញ្ជាក់ថា​៖​ប្រទេស​កម្ពុជា បាន​បំបែក​ឯកទគ្គកម្ម​កំណត់ត្រា​ពិភពលោក ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ដោយ​ទទួលបាន​ជោគជ័យ​កាលពី​ថ្ងៃទី​១​ខែកក្កដា ឆ្នាំ​២០១៨​ដែលជា​ការរួមចំណែក​លើកស្ទួយ និង​ផ្សព្វផ្សាយ​កេ​រ៏​តំណែល​សម្បត្តិ​វប្ប​ធ​ម៏​ខ្មែរលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​គួ​រំលឹកថា​៖​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា សហការ​ជាមួយ​រចនា GO GO Cambodia រួមជាមួយ​ដៃគូ​សហការ​គាំទ្រ​ចំនួន​៧៧​ស្ថាប​ន័ និង​សាធារណៈជន​ជាច្រើន​បានរួម​គ្នា​បំបែក​ឯកទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ប្រវែង​១.១៤៩,៨​ម៉​ត្រែ​សំដៅ​ផ្សព្វផ្សាយ​កេរតំណែល​សម្បត្តិ​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ​ជាពិសេស​បង្ហាញ​ពី​ស្មារតី​រួបរួមគ្នា​យ៉ាង​ក្លៀវក្លា​ពី​យុវជន សាធារណៈជន និង​ភ្ញៀវទេសចរ​ជាច្រើន​ម៉ឺន​នាក់​ក្រោម​ស្មារតី​(​ជឿថា​ខ្មែរ​ធ្វើបាន​)​។​

​មន្ត្រី​ជំនាញ​ខាង​រៀបចំ​កិច្ចការងារ​ខាងលើ​រំលឹកថា​៖​សរសៃអំបោះ​ដំបូង​នៃ​ក្រមា ត្រូវបាន​ទទួលព្រះរាជទាន​ប្រោះព្រំ​ដោយ​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្បាញ​ដោយផ្ទាល់​ព្រះហស្ត​នៃ​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​បន្តបន្ទាប់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង​ឥស្សរជន​ជាច្រើនរូប​ទៀត​រួមជាមួយ​ប្រជាជាតិ​ខ្មែរ និង​បរទេស​ចំរុះ​ជាតិ​សាស​ន៏​ចូលរួម​ជិត​កន្លះ​លាន​នាក់​។​

​ចំណែក​សរសៃរ​អំបោះ​នៃ​ក្រមា​នេះ​បើសិន​យកមក​ភ្ជាប់​ត​គ្នា នោះ​នឹងមាន​ប្រវែង​ជិត​៣០០០​គីឡូម៉ែត្រ​ហើយ​ដែល​អាច​ចង​ព​ទ្ធ័​១​ជុំ​នៃ​ប្រទេស​កម្ពុជា​៕​ ​